ព័ត៌មានជាតិ
មនុស្ស០៥នាក់ បានស្លាប់ជាបន្តបន្ទាប់ ក្នុងករណីសង្ស័យពុលស្រា ស នៅឃុំស្វាយទងខាងត្បូង
យ៉ាងហោចណាស់ក៏មានមនុស្ស ប្រុស ស្រី ចំនួន០៥នាក់ បានស្លាប់ជាបន្តបន្ទាប់ និង០៤នាក់ទៀតកំពុងសង្រ្គោះនៅក្នុងមន្ទីរពេទ្យ ហើយដើមចមនៃការស្លាប់ខាងលើ សង្ស័យពុលស្រា ស ដែលជនរងគ្រោះទិញមកពិសារ-ដើម្បីបាយឆ្ងាញ់។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ករណីដែលបង្កភាពភ្ញាក់ផ្អើលគឺមុនដំបូងមានមនុស្សស្លាប់ចំនួន០៣នាក់ កាលពីវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត លុះដល់ពេលព្រឹកថ្ងៃដដែលទើបមានអ្នកស្លាប់ចំនួន០២នាក់បន្ថែមទៀត ដោយសរុបតួលេខអ្នកស្លាប់ មានរហូតដល់០៥នាក់ ខណៈ០៤នាក់ទៀតកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ករណីមានមនុស្សស្លាប់ជាបន្តបន្ទាប់បែបនេះ សង្ស័យពុលស្រា ស ព្រោះមុនពេលមានបញ្ហាកើតឡើង ជនរងគ្រោះខាងលើបានទិញស្រា ស ផឹក ជួបជុំគ្នាតាមទម្លាប់អ្នកភូមិ។លុះដល់វេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ស្រាប់តែមានមនុស្ស០៣នាក់បានស្លាប់ និងអ្នកខ្លះទៀតមានអាការៈក្អួតចង្អោរ ទន់ដៃ ទន់ជើង ទើបសាច់ញាតិបញ្ជូនពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអកុសលមនុស្ស០២នាក់ក្នុងចំណោម០៦នាក់ បានស្លាប់បន្តទៀត។

គួររម្លឹកផងដែរថា កាលពីជាង១ខែមុនក៏មានករណីមនុស្សស្លាប់ដោយសារផឹកស្រា ស ជាច្រើននាក់ផងដែរ ដែលករណីនេះកើតឡើងស្ថិតក្នុងភូមិសាស្ត្រឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ចំពោះករណីមានមនុស្សស្លាប់នៅដើមកក្កដា ឆ្នាំ២០២១ នេះ សង្ស័យពុលស្រា ស ដូចគ្នា។ទន្ទឹមនឹងរឿងរ៉ាវខាងលើនេះ គេមិនទាន់ដឹងថា ពលរដ្ឋរងគ្រោះទិញស្រា ស មកពីកន្លែងណា..ហើយអាជ្ញាធរ សមត្ថកិច្ចនិងជំនាញ ចាត់វិធានការបែបណា ដល់អ្នកលក់ ឬអ្នកផលិតសារធាតុស្រវឹង(ស្រា ស)យ៉ាងណានោះទេ៕
អត្ថបទ ៖ សេង ណារិទ្ធ



-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


