ព័ត៌មានជាតិ
បំពាននេសាទរដូវត្រីពងកូន បង្រ្កាបចាប់បានឧបករណ៍ល្មើសជាច្រើន ដុតកម្ទេចចោល
សៀមរាប៖ នារដូវហាមឃាត់ដែលត្រីកំពុងពងកូន កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបនិងកំទេចបទល្មើសនេសាទខុសច្បាប់នៅនឹងកន្លែង ព្រមទាំងប្រលែងកូនត្រីមួយចំនួនចូលបឹងធម្មជាតិវិញ។
ការចុះបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១ នៅចំណុចកោះវល្លិ៍ប្រេង ក្នុងភូមិសាស្ត្រមាត់បឹងទន្លេសាប នៃឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី ៤នេះថា ដោយមើលឃើញពីហានិភ័យ នៃការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ឬឧបករណ៍នេសាទប្រភេទក្រឡាល្អិត ចាប់យក សូម្បីតែកូនត្រីតូចៗចម្រុះ ជាហេតុធ្វើអោយធនធានជលផល ដែលជាស្បៀងបម្រុងរួមកាន់តែបាត់បង់។


លោកបន្តថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កំពង់ភ្លុក កម្លាំងសហគមន៍ឃុំកណ្ដែក កម្លាំងប្រជាការពារ និងលោកមេភូមច្រេស បានធ្វើការល្បាតនិងដកហូតឧបករណ៍ នេសាទខុសច្បាប់នៅចំនុចខាងលិចកោះវល្លិ៍ប្រេង ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជាលទ្ធផល សមត្ថកិច្ចបានធ្វើការដកហូត និងកំទេចចោលនៅនឹងកន្លែង ឧបករណ៍នេសាទខុសច្បាប់រួមមាន បរចំនួន៣ខ្សែសរុបប្រវែង២០០ម៉ែត្រ អ៊ូទូចំនួន៧ខ្សែ សរុបប្រវែង៤០០ម៉ែត្រ ចម្រឹងសរុបចំនួន៥០០ដើម និងបានព្រលែងកូនត្រីចម្រុះប្រមាណ៥គីឡួក្រាមចូលបឹងធម្មជាតិវិញ ។
លោកបញ្ជាក់ទៀតថា ក្នុងនាមជាពលរដ្ឋនិងអាជ្ញាធរត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម នៃពលរដ្ឋទៅថ្ងៃខាងមុខទៀត៕
អត្ថបទ៖ កុសល
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


