ព័ត៌មានអន្ដរជាតិ
ឃើញរូបភាពគួរឲ្យញញើត មនុស្សច្រើនកកកុញធ្វើតេស្តកូវីដនៅហូជីមិញ
មនុស្សជាង២០០០នាក់នៅផ្សារ Binh Dien ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមជួបជុំគ្នាកកកុញដើម្បីធ្វើតេស្តកូវីដ-១៩ ខណៈទីក្រុងមួយនេះត្រូវបានអាជ្ញាធរសុខាភិបាលប្រាប់ថា រាលដាលឆ្លងពេញទីក្រុងហើយ។
ការធ្វើតេស្តទ្រង់ទ្រាយធំត្រូវបានរៀបចំឡើង បន្ទាប់ពីផ្សារមួយនេះបានក្លាយជាកន្លែងឆ្លងកូវីដ-១៩ដ៏ធំ។ កាលពីព្រឹកថ្ងៃអង្គារ៍ ផ្សារមួយនេះត្រូវបានបិទដើម្បីទប់ស្កាត់ការរាលដាល។

លោក Phan Thanh Tan ប្រធានផ្សារបាននិយាយថា ក្រុមប្រឹក្សាផ្សារបានសហការជាមួយអាជ្ញាធរដើម្បីធ្វើតេស្តអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ដែលចេញចូលផ្សារ។ អ្នកដែលធ្វើតេស្តអវិជ្ជមាននឹងត្រូវអនុញ្ញាតឲ្យចេញទៅផ្ទះ បន្ទាប់ពីធ្វើចត្តាឡីស័ក៤ថ្ងៃ។

លោកនិយាយថា ៖«ការធ្វើតេស្តទ្រង់ទ្រាយធំដើម្បីទប់ស្កាត់ ក៏ដូចជាធានាសុវត្ថិភាព» និងបញ្ជាក់ថា សកម្មភាពធ្វើតេស្តនឹងត្រូវប្រើពេល២សប្តាហ៍ដែលមួយសប្តាហ៍ធ្វើតេស្តម្តង។

ទោះបីជាយ៉ាងណា ការធ្វើតេស្តទ្រង់ទ្រាយធំដែលមានមនុស្សកកកុញបែបនេះក៏អាចជាហានិភ័យបន្ថែមទៀត ប្រសិនបើខ្វះវិធានការគម្លាតសង្គម និងការពារខ្លួន។

ជាមួយគ្នានេះ បុគ្គលិកគ្រប់គ្រងផ្សារបានរំលឹកដល់មនុស្សទាំងអស់ដែលរក្សាគម្លាតសង្គម និងការពារខ្លួនដូចជាពាក់ម៉ាស់ឲ្យបានជាប់ជាប្រចាំ។ ប៉ុន្តែដោយសារមានមនុស្សច្រើនពេលដែលរង់ចាំគឺស្ទើរតែគ្មានគម្លាតសង្គមឡើយ។

យោងតាមនាយករដ្ឋានសុខាភិបាលក្រុងបានឲ្យដឹងចន្លោះពីថ្ងៃទី២៦ ខែមេសា និងទី៤ ខែមិថុនា ក្រុងហូជីមិញបានរកឃើញករណីឆ្លងក្នុងស្រុក ៦៤៧០នាក់ពីទីតាំង និងទីប្រជុំ៣០៦ក្នុងចំណោម៣១២កន្លែង។

ករណីឆ្លងផ្សេងទៀត ២៣%រកឃើញពីការធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ ១២%រកឃើញក្នុងការធ្វើតេស្តនៅតាមមន្ទីរពេទ្យ និង២៥%រកឃើញនៅក្នុងតំបន់ដាក់បំរាម ហើយផ្សេងរកឃើញនៅទីតាំងធ្វើចត្តាឡីស័ក។

ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយគិតត្រឹមព្រឹកថ្ងៃចន្ទ ទីក្រុងហូជីមិញរកឃើញករណីឆ្លងថ្មី៧១១នាក់ ក្នុងនោះ១៦៩នាក់រកឃើញនៅមន្ទីរពេទ្យ និង១២នាក់រកឃើញនៅកន្លែងធ្វើតេស្តទ្រង់ទ្រាយធំ។

ចាប់ពីថ្ងៃអាទិត្យមក ហូជីមិញបានក្លាយជាទីក្រុងដែលឆ្លងកូវីដ-១៩ធ្ងន់ធ្ងរជាងគេបំផុតក្នុងចំណោមខេត្ត និងទីក្រុងទាំងអស់៥៥ដែលឆ្លងនៅប្រទេសវៀតណាម។

អភិបាលក្រុងហូជីមិញ លោក Nguyen Thanh Phong បាននិយាយថា រលកកូវីដ-១៩នៅប្រទេសវៀតណាមបច្ចុប្បន្ននេះគឺគ្រោះថ្នាក់ខ្លាំង ស្មុគស្មាញ និងមិនអាចវាយតម្លៃបាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


