កូវីដ-១៩
សូមប្រុងប្រយ័ត្នអ្នកដែលទៅ ទិញម្ហូបនៅផ្សារចាមព្រែកប្រាមានអ្នកជំងឺកូវីដចូលផ្សារទិញម្ហូបរាល់ថ្ងៃ
យោងតាមផេកផ្លូវការរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសជាសាធារណៈសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលទៅទិញម្ហូបអាហារនៅផ្សារចាមព្រែកប្រាត្រូវប្រុងប្រយត្ន័ព្រោះមានអ្នកឆ្លងជំងឺកូវីដ១៩បានទៅទិញម្ហូបនៅផ្សារចាមនេះរាល់ថ្ងៃ។
តាមផេកផ្លូវការរបស់អនុគណះកម្មការស្រាវជ្រាវជំងឺកូវីដ១៩នៃក្រសួងសុខាភិបាលបានបញ្ជាក់កាលពីយប់ថ្ងៃទី៧ខែកក្កដា នេះថាមានអ្នកជំងឺកូវីដ១៩ម្នាក់ដែលរស់នៅក្នុងសង្កាត់ព្រែកប្រា តែងតែទៅទិញម្ហូបនៅផ្សារចាម សូមបងប្អូនជាអ្នកលក់និងអ្នកដើរផ្សារទាំងអស់ ពាក់ម៉ាស់និងរក្សាគម្លាត។
មន្ត្រីអាជ្ញាធរបំរើការនៅសាលាសង្កាត់ព្រែកប្រាសុំមិនបញ្ចេញឈ្មោះបានប្រាប់កម្ពុជាថ្មីថា ពិតជាមានអ្នកជំងឺកូវីដ១៩រស់នៅភូមិព្រែកតាពៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានឆ្លងជំងឺកូវីដ១៩ហើយត្រូវបានបញ្ជូនទៅព្យាបាលរួចរាល់ហើយ។
មន្ត្រីដដែលបានបញ្ជាក់ថាមកដល់ថ្ងៃទី៨ខែកក្កដានេះគឺអ្នកឆ្លងជំងឺកូវីដ១៩មានកាន់តែច្រើនក្នុងមូលដ្ឋានសង្កាត់ព្រែកប្រារហូតដល់លោកចៅសង្កាត់ព្រែកប្រា និងលោកចៅរងទី២សង្កាត់ព្រែកប្រារួមទាំងជំនួយការម្នាក់ក៏មានវីជ្ជមានកូវីដ១៩ហើយកំពុងសម្រាកព្យាបាលជំងឺរាល់ថ្ងៃនេះ៕ អត្ថបទ៖ នរា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង