ព័ត៌មានជាតិ
តែគុជដ៏ល្បីល្បាញរបស់ តៃវ៉ាន់ TRUEDAN បើកដំណើរការសាខា នរោត្តម នៅព្រឹកថ្ងៃ៨ កក្កដានេះ
កាលពីថ្ងៃទី៨កក្កដាកន្លងទៅថ្មីៗនេះ តែគុជ TRUEDAN ដែលទទួលបានការពេញនិយមនៅទូទាំងទ្វីបអាស៊ីនិងអូស្ត្រាលី មានដើមកំណើតពីតៃវ៉ាន់បានរៀបចំពិធីសម្ពោធសាខាថ្មីរបស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុង Noro Mall ទល់មុខធនាគារ BNK Microfinance។

លោក Alan Lian ប្រធានគ្រប់គ្រងទីផ្សារ TRUEDAN ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថា TRUEDAN ជាយីហោតែគុជអន្តរជាតិដ៏ល្បីល្បាញ ដែលមានដើមកំណើតមកពីប្រទេសតៃវ៉ាន់ ហើយកំពុងតែបើកដំណើរការ និងទទួលបានប្រជាប្រិយភាពលើបណ្តា 13 ប្រទេស។ ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាយើងហើយ។

គន្លឹះសំខាន់នៃការរក្សារសជាតិដើម ដ៏ឈ្ងុយឆ្ងាញ់របស់ទ្រូដាន់នោះគឺ ស្ករអំពៅ ត្រូវបានចម្អិនដោយដៃផ្ទាល់ និងវិធីសាស្ត្រក្នុងការរៀបចំ ទុកដាក់ភេសជ្ជៈ ទៅតាមរូបមន្តដើមមកពីប្រទេសតៃវ៉ាន់។ គ្រឿងផ្សំស្រស់ៗជាច្រើនមុខ បូករួមទាំងស្លឹកតែ ដ៏មានគុណភាពខ្ពស់ ត្រូវបានប្រើប្រាស់ក្នុងការធ្វើភេសជ្ជៈ ទ្រូដាន់ ដើម្បីឱ្យអ្នកទទួលទាន ធានាថាទទួលបាននូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងសុខភាពល្អផងដែរ។

ភេសជ្ជៈទាំងអស់របស់ TRUEDAN ពុំមានប្រើប្រាស់នូវសារជាតិគីមី ឬ គ្រឿងបន្ថែមពណ៌ផ្សេងៗលើភេសជ្ជៈឡើយ ដូច្នេះហើយនៅពេល ដែលទទួលទានភេសជ្ជៈរបស់ TRUEDAN វានឹងធ្វើអោយលោកអ្នកទទួលបានរសជាតិដ៏ឆ្ងាញ់ និងមានអារម្មណ៍ថា ស្រស់ស្រាយ ដូចបានញ៉ាំផ្ទាល់នៅតៃវ៉ាន់។

Truedan ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ហើយនឹងកំពុងបើកដំណើរការនូវហាងចំនួន 02 រួចមកហើយ ដែលក្នុងនោះមាន TRUEDAN សាខាតិចណូ និង TRUEDAN សាខាអូឡាំពិក ។ ពេលនេះ TRUEDAN Cambodia បានបើកសម្ពោធជាផ្លូវការនូវសាខាទី03 របស់ខ្លួន ដែលមានទីតាំងដ៏ធំទូលាយ និមានផាសុកភាព នោះគឺ TRUEDAN សាខានរោត្តម ដែលមានជាមួយភេសជ្ជៈ៤ រសជាតិថ្មីចេញលក់នៅថ្ងៃ សម្ពោធនេះផងដែរ។

ភេសជ្ជៈល្បីប្រចាំហាង TRUEDAN រួមមាន÷
• តែគុជស្ករអំពៅ (Brown Sugar Milk Tea with Boba)
• ត្រាវស្រស់ ជាមួយទឹកដោះគោស្ករអំពៅ (Brown Sugar Milk with Fresh Taro)
• តែបៃតងម្លិះ ជាមួយគ្រីមទឹកដោះគោ (Jasmine Green Tea with Milk Cream)
• តែម្លិះបៃតង ផាសិន គុជជាមួយចាហួយដូង (Passion Fruit Green tea with Boba & Coconut Jelly)
• តែបៃតងម៉ាឆាក្រឡុកទឹកដោះគោស្រស់ និងភូឌិញ (Matcha Milk with Pudding Shaved Ice)
គ្រប់ភេសជ្ជៈ TRUEDAN ទាំងអស់ក៏អាចកុម្ម៉ង់បានពីកម្មវិធីដឹកជញ្ជូនបានផងដែរ ដូចជា foodpanda, NHAM24, BLOC, Muuve និង E-GetS រឺ សេវាកម្មដឹកជញ្ជូនរហ័សរបស់ហាងផ្ទាល់ 095 6666 20 រឺ inbox Facebook page: Truedan Cambodia៕


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


