Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ​ខេត្តបាត់ដំបង កំពុង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​មមាញឹក​​ ជូន​ប្រជាពលរដ្ឋ​ទាំង​១០សង្កាត់

បានផុស

នៅ

​ប្រជាពលរដ្ឋ​ទាំង​៨​សង្កាត់ ក្នុង​ក្រុង​បាត់ដំបង​ទាំងមូល កំពុង​នាំគ្នា​ធ្វើដំណើរ​ទាំង​ទឹកមុខ​រីករាយ ទៅកាន់​គោលដៅ​ទាំង​៨​កន្លែង ដែល​អាជ្ញាធរ​ខេត្ត​បាន​កំណត់ ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់ថា យោងតាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​បាត់ដំបង នាពេល​កន្លងមក​បាន​បញ្ជាក់​ថា ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​បញ្ជូន​មកដល់​ខេត្ត​បាត់ដំបង​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១ ប្រមាណ១០ម៉ឺន​ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ក្រុង​បាត់ដំបង ទាំង​១០​សង្កាត់ ហើយ​កាលបរិច្ឆេទ​នៃ​ការចាក់​និង​ចាប់ផ្តើម​ដំណើរការ​នា​ព្រឹក​ថ្ងៃទី​១២ កក្កដា នេះ​តទៅ​។​

​នៅ​ព្រឹក​នេះ​ដែ រ​អាជ្ញាធរ​ក្រុង​បានកំ​ណត់​គោលដៅ​សម្រាប់​ចាក់​វ៉ាក់សាំង​ចំនួន ៨ កន្លែង ក្នុងនោះ​គឺ ១.​វិទ្យាល័យ​ក្តុល​ដូនទាវ ២.​អនុវិទ្យាល័យ​វត្ត​ដំរី​ស ៣.​អនុវិទ្យាល័យ​សោ​ហឺ ៤.​អតីត​សាលា​គរុកោសល្យ​និង វិក្រឹត្យការ​ខេត្ត ៥.​មជ្ឈមណ្ឌល​សុភមង្គល​ក្រុង​បាត់ដំបង អគារ​C ៦.​មណ្ឌល​សុខភាព​ចំការ​សំរោង ៧.​បរិវេណ​ផ្សារ​បុរី​រំចេក​( ភូមិ​រំចេក​៤ ) និង​៨.​បរិវេណ​ផ្សារ ភួ ពិត ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម