ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងនៅ Mumbai បង្កឲ្យមានបំណាក់ដី សម្លាប់មនុស្ស ២៥នាក់
មនុស្សយ៉ាងតិច២៥នាក់ បានស្លាប់ក្នុងតំបន់ចំនួន៣ នៅជាយក្រុង Mumbai នៅពេលផ្ទះជាច្រើនខ្នង ត្រូវបាក់រលំបន្ទាប់ពីមានបំណាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។
ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ អាជ្ញាធរបានរាយការណ៍ថា មានឧប្បត្តិចំនួន១១ ដែលបណ្តាលឲ្យផ្ទះឬជញ្ជាំង ត្រូវបាក់រលំនៅ Mumbai។

លោកនាយករដ្ឋមន្រ្តី Narendra Modi បានចូលរួមរំលែកទុក្ខក្នុងសារលើ Twitter និងប្រកាសផ្តល់ជំនួយដល់ជនរងគ្រោះ។
តំបន់ជាច្រើននៅក្នុងទីក្រុង ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយសេវាកម្មរថភ្លើងនៅជាយក្រុង ត្រូវបានរំខានដែលធ្វើឲ្យប៉ះពាល់ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាមួយនេះ។

នាយកដ្ឋានឧតុនិយមបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុង Mumbai និងឆ្នេរនៃរដ្ឋ Maharashtra របស់ឥណ្ឌា នឹងជួបភ្លៀងធ្លាក់ខ្លាំងទៅ ៗ ក្នុងរយៈពេល ៤ ថ្ងៃខាងមុខ។
ភ្លៀងធ្លាក់ខ្លាំង ជាពិសេសក្នុងអំឡុងរដូវមូសុងខែកក្កដា ដល់ខែកញ្ញា ជាញឹកញាប់ បានបង្កឲ្យមានការដួលរលំអគារជាពិសេសសំណង់ចាស់ៗឬសំណង់ខុសច្បាប់ នៅក្នុងប្រទេស ឥណ្ឌា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ឥណ្ឌូនេស៊ីមានអ្នកស្លាប់ដោយសារការបាក់ដីថ្មីក្រោយកប់ក្រោមភក់រាប់តោន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


