Connect with us

ចរាចរណ៍

បើករថយន្ដឡើងសួនច្បារចែកទ្រូងផ្លូវបុកបង្គោលស្លាកប៉ាណូខ្ទេចមួយកំណាត់មុខ​

បានផុស

នៅ

​បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹង​បើ​ក​រថយន្ត​ឡិច​ស៊ី​ស​LX470​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​ឡើ​ង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​រួច​បន្ត​ទៅបុក​បង្គោល​ស្លាក​ប៉ាណូ​មួយ​ដើម​ទៀត​រង​ការខូចខាត​គាប​រថយន្ត​ជាប់​ទៅមុខ​លែងរួច តែ​សំណាង​ល្អមិនមានអ្នករងរបួស​។

ករណីនេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ជញ្ជីង​ថ្លឹងរថយន្ដ​ចាស់ តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័​ត៌​មានពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​LX470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R 1288 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ​ធ្វើដំណើ​រ​តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុងទិសដៅ​ពី​លិចទៅ​កើ​ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ​រួច​បន្ត​ទៅបុក​បង្គោល​ស្លាក​ប៉ាណូ​​មួយ​ដើ​ម​ទៀត​បណ្តាលឱ្យ​រថយន្ត​កៀបជាប់​ទៅមុខ​លែងរួច​ និង​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ សំណាង​មិនមាន​មនុស្ស​រងរបួស​។

ក្រោយ​កើត​ហេតុ​ម្ចាស់​រថយន្ត​បានគេច​ចេញពី​កន្លែង​កើ​ត​ហេតុ​បាត់​ ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​មក​ស្ទូច​រថយន្ត​ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

អត្ថបទ ​៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម