ព័ត៌មានអន្ដរជាតិ
មនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ក្នុងសោកនាដកម្ម ភ្លើងឆេះព្រៃនៅអេស្ប៉ាញ
ទីភ្នាក់ងារសង្គ្រោះបន្ទាន់ Andalucía របស់ប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រថា មានមនុស្សយ៉ាងហោចណាស់ ១២នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះព្រៃមួយ នៅក្នុងទីក្រុង Almeria ភាគខាងត្បូងអេស្ប៉ាញ ដោយមានអ្នកពន្លត់អគ្គិភ័យ ១៥០នាក់ កំពុងធ្វើការ ដើម្បីពន្លត់ភ្លើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសង្គ្រោះបន្ទាន់ លោក Antonio Sanz បានហៅអគ្គិភ័យនេះថា៖ « ជាអគ្គិភ័យដ៏សាហាវបំផុតរហូតមកដល់បច្ចុប្បន្នក្នុងតំបន់របស់យើង។ វាជាសោកនាដកម្មដែលមិនធ្លាប់មានពីមុនមក»។

នៅមុននេះបន្តិច មានការរាយការណ៍អំពីចំនួនមនុស្ស ៦នាក់ ស្លាប់ដោយសារភ្លើងឆេះព្រៃ។
លោក Juanma Moreno ប្រធានតំបន់ Andalusia ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញបានសរសេរសារមួយលើបណ្តាញសង្គម X ថា៖ « យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃមនុស្សទាំង ៦នាក់ដែលបានបាត់បង់ជីវិតក្នុងភ្លើងឆេះព្រៃនៅក្រុង Los Gallardos »។
Los Gallardos គឺជាក្រុងមួយនៃខេត្ត Almería ក្នុងតំបន់ Andalusia ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។
អគ្គិភ័យនេះបានកើតឡើង បន្ទាប់ពីភ្លើងឆេះព្រៃដែលឆេះហួសពីការគ្រប់គ្រងនៅភាគខាងត្បូងប្រទេសបារាំងកាលពីដើមសប្តាហ៍នេះ បង្ខំឱ្យមានការជម្លៀសមនុស្សជាង ១០ ០០០នាក់ មកពីទីក្រុងតូចៗ និងភូមិតូចៗចំនួន២៤ នៅជិតព្រំដែនអេស្ប៉ាញ។
រលកកម្តៅដើមរដូវក្តៅនៅទូទាំងអឺរ៉ុបខាងលិចក្នុងខែឧសភា និងខែមិថុនាបានធ្វើឱ្យដីស្រែចម្ការដ៏ធំល្វឹងល្វើយងាយរងគ្រោះថ្នាក់ ជាពិសេស ចំពោះភ្លើងឆេះព្រៃនៅឆ្នាំនេះ។
អង្គការឧតុនិយមពិភពលោកនិយាយថា ទ្វីបអឺរ៉ុបកំពុងឡើងកម្តៅខ្ពស់ជាងពីរដងនៃមធ្យមភាគសកល ធ្វើឱ្យកម្តៅអូសបន្លាយយូរ៕
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


