ព័ត៌មានជាតិ
កីឡាដ្ឋានលំដាប់អន្តរជាតិប្រចាំខេត្តកំពង់ស្ពឺ នឹងសាងសង់រួចរាល់នៅខែមេសា ឆ្នាំក្រោយ
កីឡាដ្ឋានស្តង់ដាអន្តរជាតិ ដែលសាងសង់លើផ្ទៃដីប្រមាណ៤ ហិកតា ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នឹងបញ្ចប់គម្រោងសាងសង់នៅខែមេសា ឆ្នាំ ២០២២ ខាងមុខឆាប់ៗនេះ។
គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិប្រចាំនៅក្នុងខេត្តកំពង់ស្ពឺ មានតម្លៃជាង ២ លានដុល្លារ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីដំណាច់ឆ្នាំ២០២១៩។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅលើផេកផ្លូវការរបស់លោក នៅថ្ងៃទី ២៣ ខែកក្កដានេះថា “ក្មួយៗដែលស្រឡាញ់វិស័យកីឡាបាល់ទាត់ បានត្រៀមខ្លួនរួចឬនៅ? យ៉ាងយូរខែមេសា ឆ្នាំ ២០២២ ខាងមុខ យើងនឹងបានស្តាតដ៏ល្អនេះនៅក្នុងទឹកដីខេត្តកំពង់ស្ពឺរបស់យើងជាក់ជាមិនខាន”។

គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិប្រចាំនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
គម្រោងកីឡដ្ឋានដែលមានតម្លៃជាង២លានដុល្លារមួយនេះ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ៕



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


