Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ​ប្រាប់ពលរដ្ឋកុំឱ្យចាញ់បោក​​ហ្វេសប៊ុកឈ្មោះ ពូឈីវ​យកឈ្មោះស្ថានទូតទៅរៃអង្គាសប្រាក់

បានផុស

នៅ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានប្រកាសបដិសេធទាំងស្រុង ចំពោះការអំពាវនាវរបស់ម្ចាស់គណនីហ្វេក​ប៊ុកឈ្មោះ ពូឈីវ ដែលបានប្រកាសរ៉ៃអង្គាសលុយជូនពលករ ដែលកំពុងជួបការលំបាករាប់សែននាក់ នៅប្រទេសថៃ ដោយបានបញ្ជាក់ថា ជាល្បិចបោកប្រាស់ ហើយការអង្គាសលុយខាងលើនេះ មិនពាក់ព័ន្ធ នឹងស្ថានទូតឡើយ។

ការចេញបដិសេធរបស់ស្ថានទូត បន្ទាប់ពីការបង្ហោះខ្លឹមសាររបស់គណនីឈ្មោះ ពូឈីវ កាលពីថ្ងៃទី ២៣ ខែកក្កដាថា ដោយមើលឃើញការលំបាករបស់ពលករខ្មែររាប់សែននាក់នៅប្រទេសថៃ ដែលជួបរលកទី៣ នៃការរាតត្បាតកូវីដ១៩ ខ្ញុំសុំសទ្ធាបងប្អូនម្នាក់ ២០០០រៀល​ ស្មើនឹង ០.៥$ ដើម្បីរួមចំណែកនូវការលំបាកនេះ ជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតបញ្ជាក់ថា ការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកខាងលើមិនពាក់ព័ន្ធ នឹងស្ថានទូតឡើយ ហើយកន្លងមកស្ថាន ទូត ក៏ពុំមានគោលការណ៍នៃអង្គាសថវិកានោះដែរ។ ដូច្នេះសូមសាធារណជនកុំចាញ់បោកការអំពាវនាវនេះ និងកុំផ្ទេរប្រាក់ទៅគណនីធនាគារខាងលើជាដាច់ខាត ដើម្បីជៀសវាងការខាតបង់ប្រាក់​កាស។

ជាមួយគ្នានោះ ស្ថានទូតស្នើសុំឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ពូឈីវ លុបសារនេះចេញពីទំព័រហ្វេសប៊ុក ហើយវេរប្រាក់ ដែលទទួលបានកន្លងមកត្រឡប់ជូនទៅម្ចាស់ដើមវិញ និងបញ្ឈប់ទង្វើនានាដែលនាំឱ្យសា​ធារណជនមានការ ភ័ន្តច្រឡំបែបនេះ៕ដោយៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម