ជីវិតកម្សាន្ដ
ដឹងអត់! ហេតុអ្វី Khaby Lame ទាក់ទាញប្រជាប្រិយភាពបំផុតនៅលើ TikTok?
អ្នកលេង TikTok តិចណាស់ដែលមិនស្គាល់ឈ្មោះរបស់ Khaby Lame។ គាត់ជាតារា TikTok ល្បីបំផុតដែលគ្រប់គ្នាស្គាល់ថាជា “ពូម៉ៅងាយៗ” តាមរយៈវីដេអូមិននិយាយស្ដីមួយម៉ាត់ ហើយមានតែប៉ុន្មានវិនាទីប៉ុណ្ណោះ ក៏អាចទាក់ទាញការចុច Like ដល់ទៅរាប់លាននាក់ឯណោះ។

គិតត្រឹមថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ គណនី TikKok របស់ Khaby Lame មានអ្នក Follow កើនឡើងដល់ ៩៥.៨ លាននាក់ទៅហើយ។ បើប្រៀបធៀបរយៈពេលដែលគាត់ចាប់ផ្ដើមបង្កើតវីដេអូ TikTok ដំបូង នេះជារយៈពេលដ៏ខ្លីដែលគេចាត់ទុកជាភាពជោគជ័យធំមួយនៅលើអនឡាញ។

ចំណាយពេលប្រមាណមួយឆ្នាំប៉ុណ្ណោះ បុរសដែលធ្លាប់ជាកម្មករក្នុងក្រុមហ៊ុនផលិតសម្ភារឌីជីថលមួយ បានប្រែក្លាយជាបុគ្គលមានប្រជាប្រិយបំផុតនៅលើបណ្ដាញសង្គម ជាពិសេស TikTok តែម្ដង។

Khaby ឆក់បានប្រជាប្រិយភាពពីទស្សនិកជនគ្រប់ទិសទីទូទាំងពិភលោក ដោយសារភាសាកាយវិការក្នុងវីដេអូរបស់គាត់។ វីដេអូទាំងអស់មិនប្រើភាសាណាមួយសម្រាប់និយាយនោះទេ តែអ្នកទស្សនាគ្រប់ជាតិសាសន៍អាចយល់បានពីអ្វីដែលគាត់ចង់បង្ហាញទៅកាន់ពួកគេ។

ភាពស្ងៀមស្ងាត់នៃពាក្យសម្ដី ដោយប្រើអារម្មណ៍បង្ហាញលើទឹកមុខ បានក្លាយជាគន្លឹះនាំគាត់ឱ្យឈ្នះចិត្តលើទស្សនិកជនរាប់លាននាក់។ មួយទៀតសោត វីដេអូរបស់បុរសវ័យ ២៤ឆ្នាំរូបនេះ បានបង្ហាញនូវដំណោះស្រាយដែលគេគ្រប់គ្នាយល់ថាស្មុគស្មាញ មកជារឿងសាមញ្ញៗវិញ។ នៅចុងបញ្ចប់នៃវីឌីអូ Khaby តែងប្រើកែវភ្នែកបញ្ជាក់អ្នកមើល បូករួមនិងគ្រវីក្បាលតិចៗ ហើយលាតដៃ ដោយចង់សួរអ្នកដែលតែងតែធ្វើឱ្យជីវិតស្មុគស្មាញទាំងអស់ថា “ហេតុអ្វីបានជាអ្នកមិនអាចធ្វើបាន?” ឬ “មើលចុះ! វាជារឿងងាយទេ!”។
នេះហើយជាវិធីសាស្ត្រដែលបុរសសាមញ្ញម្នាក់ បានក្លាយជាមនុស្សម្នាក់ដែលមានប្រជាប្រិយបំផុតនៅលើអ៊ីនធរណិត ដោយមិនប្រើឧបករណ៍ថ្លៃៗ ប្រើពេលរូបភាពកាត់តសាំញ៉ាំ ឬបញ្ចូលភ្លេងអ្វីឡើយ ក្រៅតែពីស្មាតហ្វូនមួយ និងកាត់តតិចតួចប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ រឿង ៩ យ៉ាងអ្នកទំនងមិនទាន់ដឹងអំពី Khaby Lame ឬ ពូម៉ៅងាយៗ
ចុចអាន៖ ត្រឹមវីដេអូមិនដល់មួយនាទីលើ TikTok លោក Khaby Lame រកចំណូលបានរាប់ម៉ឺនដុល្លារ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ