ព័ត៌មានអន្ដរជាតិ
មេដឹកនាំអូស្ត្រាលីថា វ៉ាក់សាំងតែម្យ៉ាងមិនអាចបញ្ចប់បំរាមកូវីដបានទេ
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បាននិយាយថា ការចាក់វ៉ាក់សាំងតែម្យ៉ាងនឹងមិនអាចនាំមកនូវការបញ្ចប់បំរាមបិទខ្ទប់នៅទីក្រុងស៊ីដនីបានទេ ស្របពេលទីក្រុងនេះត្រូវបន្តបំរាមមួយខែទៀតដោយសារវីរុសបំប្លែងខ្លួន Delta រាតត្បាតខ្លាំង។
លោក Morrison មានប្រសាសន៍ដែលសារព័ត៌មាន Nine News ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដានេះថា ៖«ខ្ញុំមានន័យថា វាពិតជាអាចជួយបានមែន… អត្រាចាក់វ៉ាក់សាំងនៅទាប យើងត្រូវការបន្ថែមទៀត ហើយថា បំរាមពិតជាជួយដល់កិច្ចខិតខំប្រឹងប្រែង ដូច្នេះនឹងមិនទាន់ឈប់ដាក់បំរាមបានទេ»។
លោក Morrison សង្ឃឹមថា ការពង្រីកបំរាមបិទខ្ទប់ និងបំរាមគោចរតឹងរឹងនឹងត្រូវបានអនុវត្តនៅក្នុងតំបន់នៃទីក្រុងស៊ីដនីដែលវីរុសបំប្លែងខ្លួនដ៏កាចសាហាវ Delta កំពុងរាតត្បាតខ្លាំង។
នៅរដ្ឋ New South Wales ការចាក់វ៉ាក់សាំងបាន១៧%ពេញលេញលើប្រជាជនដែលមានអាយុ១៦ឆ្នាំឡើង ខណៈទីក្រុងស៊ីដនីកំពុងទទួលរងការឆ្លងកាន់ឡើងខ្ពស់ជាលំដាប់ បើទោះជាបំរាមត្រូវបានដាក់តាំងពីថ្ងៃទី២៦ ខែមិថុនា។
លោក John Barilaro អភិបាលរងក្រុងស៊ីដនីបាននិយាយថា ៖«អ្វីដែលយើងបានឃើញគឺជាចំនួនឆ្លងរឹងក្បាល។ យើងនឹងមិនអាចធ្វើពុតថា យើងមានគ្រប់ចម្លើយនោះទេ ពីព្រោះយើងមិនមាន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


