ព័ត៌មានជាតិ
លោក សិទ្ធិ ឡោះ យកអំណោយចែកដល់កម្លាំងនគរបាលតាមព្រំដែនកម្ពុជា-ថៃដែលកំពុងឈរជើងបិទខ្ទប់ព្រំប្រទល់ស្រុកថ្មពួក
បន្ទាយមានជ័យ ៖ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រោមឱវ៉ាទបាននាំយកអំណោយចែកដល់កម្លាំងនគរបាលតាមព្រំដែនកម្ពុជា-ថៃដែលកំពុងឈរជើងបិទខ្ទប់ព្រំប្រទល់ស្រុកថ្មពួកនិងធ្វើការត្រួតពិនិត្យ ការរៀបចំសណ្តាប់ធ្នាប់ របស់កងកម្លាំង ដែលកំពុងឈរជើង បិទខ្ទប់នៅតាមព្រំប្រទល់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ កម្លាំងវរនគរបាលការពារព្រំដែនគោកលេខ៨០៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អំណោយចែកដល់កម្លាំងនគរបាលតាមព្រំដែនកម្ពុជា-ថៃដែលកំពុងឈរជើងបិទខ្ទប់ព្រំប្រទល់ស្រុកថ្មពួកជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិរួមមានទឹកបរិសុទ្ធវីតាល់ចំនួន១០០កេស, ម៉ាស់ចំនួន២.៥០០ម៉ាស់និងកាបាំងពាក់មុខចំនួន៨០ ប្រគល់ជូនដល់ កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨០៧ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលថ្មពួក សហការ ជាមួយកម្លាំងយោធា កងរាជងាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ក្នុងយុទ្ធនាបិទខ្ទប់ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ប្រភេទថ្មីដែលតា ដូចជានៅតាមគោលដៅនៃព្រំប្រទល់ខេត្តឧត្តរមានជ័យ ស្រុកបន្ទាយអំពិលនិងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ស្រុកថ្មពួក និងគោលដៅផ្សេងៗទៀត ដូចជាគោលដៅអក្សរ (T) ស្ថិតក្នុងភូមិថ្មរមៀលលើផ្លូវជាតិលេខ៥៩,គោលដៅគោងាប់ជាប់ព្រំដែនកម្ពុជា-ថៃស្ថិតក្នុងភូមិតាម៉ាំង,គោលដៅច្រកតំបនបឹងត្រកួនជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតភូមិបន្ទាយមានប្ញទ្ធិ ឃុំគោករមៀត។

ទន្ទឹមនោះដែរ លោកឧត្តមស្នងការបានជំរុញដល់កងកម្លាំងគ្រប់គោលដៅទាំងអស់គឺត្រូវតែបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានហ្មត់ចត់ នូវវិធានការបិទខ្ទប់ការឆ្លងកាត់ព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយ ក៏ដូចជាការបិទខ្ទប់តាមបន្ទាត់ព្រំដែន មិនត្រូវឲ្យមានប្រជាពលរដ្ឋឆ្លងដែនមកពីប្រទេសថៃ បើសិនជាហាមហើយប្រជាពលរដ្ឋនៅឆ្លងចូលមកទៀត ត្រូវឲ្យពួកគាត់សម្រាកដោយមានសុវត្ថិភាពនៅនឹងព្រំដែននោះមួយរយៈសិនរហូតមានបទបញ្ជាពីថ្នាក់លើ ក្នុងនោះយើងក៏ត្រូវប្រគល់តង់ជូនគាត់ធ្វើជាជម្រកនិងផ្តល់ស្បៀងអាហារ ទឹក ជូនពួកគាត់ហូបចុកប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់ផងដែរ។

កម្លាំងនគរបាលទាំងអស់កុំធ្វេសប្រហែសឲ្យសោះ គឺត្រូវថែរក្សាសុខភាពឲ្យបានល្អ យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩វាមិនភ្លេចយើងនោះទេ គឺត្រូវមានអនាម័យជានិច្ច និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារនិង៣កុំ របស់រាជរដ្ឋាភិបាលជាប់ជាប្រចាំផងដែរ៕
ដោយ ៖ វ៉ាន់ ណាង








-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


