ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចាប់ខ្លួនសិស្សសាលាម្នាក់ បន្ទាប់ពីឃើញលួចស្តាប់បទចម្រៀងរបស់ BTS
កាលពីថ្ងៃទី៥ខែសីហា សិស្សវិទ្យាល័យកូរ៉េខាងជើងម្នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយសារតែរូបគេ ត្រូវបានគេឃើញរាំនិងច្រៀងបទចម្រៀង របស់ក្រុមតារាកូរ៉េល្បីឈ្មោះ BTS។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ allkpop កាលពីថ្ងៃទី ៨ខែសីហា។

របាយការណ៍នេះបាននិយាយថា សិស្សសាលាម្នាក់ ត្រូវបានចាប់ខ្លួនដោយសារច្រៀងបទ Blood, Sweat & Tears របស់ក្រុម BTS រហូតដល់មានអ្នកជូនដំណឹងទៅ គណបក្សការងាររបស់កូរ៉េខាងជើង។ បច្ចុប្បន្ន យុវជនម្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់មនោគមវិជ្ជានិងវប្បធម៌។

ប្រទេសកូរ៉េខាងជើង មានការហាមឃាត់មិនឲ្យនាំចូលប្រព័ន្ធផ្សព្វផ្សាយបរទេស។ ប្រព័ន្ធផ្សព្វផ្សាយកម្សាន្តគ្រប់ប្រភេទមកពីប្រទេសកូរ៉េខាងត្បូង ត្រូវរារាំងដោយច្បាប់នេះ។ ប្រសិនបើមានអំពើខុសច្បាប់ និងតាមទាន់នឹងត្រូវកាត់ទោសប្រហារជីវិត។
អ្នកណាដែលត្រូវគេតាមទាន់លួចមើល នឹងត្រូវបញ្ជូនទៅជំរំធ្វើពលកម្មរយៈពេល១៥ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kapook
ចុចអាន៖ កូរ៉េខាងជើង ចង់ចរចាជាមួយ អាមេរិក ដើម្បីនាំចូលទំនិញល្អៗ និង អង្ករ ១ លានតោន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


