ជីវិតកម្សាន្ដ
ផ្សារមួយនៅកូរ៉េ គ្រោងទាញឥទ្ធិពលពី V ក្រោយតារាប្រុសទៅទស្សនាមិនបានប៉ុន្មាន
កាលពេលថ្មីៗនេះ ផ្សារ Chuncheon Pungmul (Chuncheon Folk Flea Market) ទទួលបានការចាប់អារម្មណ៍លើបណ្តាញអ៊ីនធឺណេត បន្ទាប់ពីសមាជិកក្រុម BTS គឺតារាប្រុស V (Kim Taehyung) ដែលបច្ចុប្បន្នកំពុងបម្រើការក្នុងជួរកងទ័ពបានចូលទៅទស្សនាទីកន្លែងនោះ។
ទីក្រុង Chuncheon ក៏មានគោលបំណងទាញយកឥទ្ធិពលលើតារាប្រុស V ព្រមទាំងអភិវឌ្ឍទីផ្សារប្រពៃណីនៅ Onui-dong, Chuncheon, ខេត្ត Gangwon ទៅជាកន្លែងសម្គាល់មួយដើម្បីទាកទាញអ្នកទេសចរណ៍។

យ៉ាងណា បន្ទាប់ពី V បានចុះឈ្មោះក្នុងខែធ្នូ ឆ្នាំ ២០២៣ ហើយកំពុងបម្រើការនៅក្នុងកងទាហានទី២ នៅ Chuncheon បានធ្វើបច្ចុប្បន្នភាព ជាមួយអ្នកគាំទ្រអំពីកន្លែងលាក់ខ្លួនរបស់គាត់នៅលើ Instagram កាលពីថ្ងៃទី ២៣ ខែកុម្ភៈ។
អ្នកគាំទ្របានប៉ាន់ស្មានភ្លាមៗអំពីទីតាំងនៃរូបថតរបស់ Taehyung ហើយបញ្ជាក់ថា គាត់បានអង្គុយនៅលើកៅអីមួយក្នុងផ្សារ Chuncheon Pungmul ដែលមានទីតាំងនៅក្រោមស្ពានរថភ្លើងនៃខ្សែ Gyeongchun Line ។ នៅពីលើកៅអី អត្ថបទដកស្រង់ចេញពី Camellia Blossoms ដែលជាប្រលោមលោករបស់អ្នកនិពន្ធជនជាតិដើម Chuncheon Kim Yu-jeong ក៏បានឆ្លាក់លើនោះដែរ។
បន្ទាប់ពីកំណត់ទីតាំងបាន អ្នកគាំទ្របានបង្ហាញបំណងចង់ទៅលេងទីផ្សារក្នុងសហគមន៍អនឡាញ។ អ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា ខ្ញុំនឹងកត់ចំណាំវា ហើយទៅលេងផ្សារនៅពេលខ្ញុំទៅ Chuncheon។
ភ្លាមៗនោះដែរ ដោយយោងតាមសារព័ត៌មាន Chosun Daily ទីក្រុង Chuncheon បានប្រកាសផែនការអភិវឌ្ឍទីផ្សារទៅជាកន្លែងទាក់ទាញក្នុងស្រុកដ៏សំខាន់មួយ បន្ទាប់ពីមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីដំណើរទស្សនកិច្ចរបស់ V ។
ដោយត្រូវបានជ្រើសរើសសម្រាប់គម្រោងអភិវឌ្ឍន៍ទីផ្សារពិសេសដោយក្រសួង SMEs និង Startups ទីក្រុងគ្រោងនឹងវិនិយោគ ១ ពាន់លានវ៉ុន (ប្រហែល ៦៨៥,០០ដុល្លារ) នៅឆ្នាំក្រោយដើម្បីបង្កើនការទាក់ទាញរបស់ទីផ្សារជាគោលដៅទេសចរណ៍។
ផ្សារ Chuncheon Pungmul គឺជាទីផ្សារប្រពៃណីរយៈពេល៥ ថ្ងៃដែលលាតសន្ធឹងប្រហែល ៥០០ ម៉ែត្រនៅក្រោមផ្លូវរថភ្លើង Gyeongchun Line ។ វាមានទីតាំងស្ថិតនៅយ៉ាងងាយស្រួលដោយគ្រាន់តែដើររយៈពេលប្រាំនាទីពីស្ថានីយ៍ Namchuncheon ចំណតឡានក្រុង Chuncheon intercity bus និងចំណតរថយន្តក្រុងរហ័ស ដែលធ្វើឲ្យ០វាអាចចូលទៅដល់បានយ៉ាងងាយស្រួលសម្រាប់ទាំងអ្នកស្រុក និងអ្នកទេសចរដែលធ្វើដំណើរដោយរថភ្លើង ឬឡានក្រុង។
ខុសពីផ្សារប្រពៃណីភាគច្រើន Chuncheon ហ៊ុំព័ទ្ធដោយអគារខ្ពស់ៗ បង្កើតបរិយាកាសប្លែក និងទាក់ទាញ។ នៅថ្ងៃទីផ្សារ វាពោរពេញទៅដោយតូបលក់ទំនិញជាច្រើនមុខ ដែលលក់ផលិតផលស្រស់ៗ គ្រឿងសមុទ្រ អាហារសម្រន់ និងទំនិញផ្សេងៗជាច្រើនទៀត៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបរងការរិះគន់ពេលថតកម្មវិធីមួយ Zhao Lusi បង្ហោះរូបបន្ថែម រងមតិថាកែសម្ផស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


