ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ ចុះល្បាតគ្រប់ច្រកល្ហកមិនអនុញ្ញាតឲ្យលក់ដូរនិងដើរក្នុងបំរាមគោចរ
ភ្នំពេញ ៖ ចាប់តាំងពីមានបំរាមគោចរចេញដោយសាលារាជធានីភ្នំពេញមកដល់ថ្ងៃទី១០ខែសីហានេះ អាជ្ញាធរខណ្ឌច្បារអំពៅបានបន្តចុះល្បាតតាមគ្រប់ច្រកល្ហកដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋដើរចេញពីផ្ទះសម្បែងចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ។

យោងតាមបទបញ្ជារបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅគឺមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋចាកចេញពីលំនៅឋានចាប់ពីវេលាម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺរហូតដល់មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញឲ្យបញ្ចប់បំរាមគោចរនោះ។

តាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ផ្លូវថ្នល់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវបានបិទចរាចរណ៍ទាំងស្រុងលើកលែងតែរថយន្តសង្គ្រោះ រថយន្តដឹកជញ្ជូនកម្លាំងសមត្ថកិច្ចហើយនិងអ្នកដំណើរដែលមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវចេញដោយសាលារាជធានីភ្នំពេញឬសាមីក្រសួង។

លោកប្រធានការិយាល័យបានបញ្ជាក់ថា ជារៀងរាល់យប់ លោកអភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះល្បាតដោយផ្ទាល់និងបែងចែកជាក្រុមៗ។ ក្នុងនោះមានកម្លាំងអនុវត្តន៍បំរាមគោចរនិងក្រុមចុះល្បាតតាមបណ្តាសង្កាត់ទាំង៨ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។ ហើយក្នុងរយៈពេលបិទបំរាមគោចរប្រមាណជា១០ថ្ងៃនេះគឺឃើញថា បងប្អូនប្រជាពលរដ្ឋលោកចូលរួមអនុវត្តន៍តាមបំរាមគោចរបានល្អប្រសើរ។ ព្រោះប្រជាពលរដ្ឋលោកមានការយល់ដឹងពីច្បាប់ទម្លាប់។ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋលោកខ្លាចឆ្លងជំងឺកូវីដ១៩នេះផងដែរ៕
ដោយ ៖ នរា



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


