Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ប្រកាស​រកឃើញករណីដំបូង ​អ្នក​ឆ្លង​កូវីដ​បំប្លែង​ខ្លួន​​ក្មេង​ប្រុស​អាយុ ៨ ឆ្នាំ ម្នាក់

បានផុស

នៅ

អាជ្ញាធរ​ខេត្តព្រះសីហនុ បានប្រកាស​រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ០៨ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពី​ប្រទេស​ថៃ។

តាម​ប្រភព​ពីអាជ្ញាធរ​ខេត្តព្រះសីហនុ​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​រូប​នេះបាន​ធ្វើ​ដំណើរ​​តាមច្រកឡែម ដោយធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានមកដល់ខេត្តព្រះសីហនុ ដោយធ្វើចត្តាឡីស័កនៅអគារព្យាបាល​សាកាណា៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាក បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម