Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានី ត្រៀមមណ្ឌល​៣ទីតាំងសម្រាប់ព្យាបាលអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta

បានផុស

នៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​មណ្ឌល​ចំនួន​៣​ទីតាំង​សម្រាប់​ព្យាបាល​អ្នកឆ្លង​វីរុស​កូ​វីដ​១៩​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី Deltaខណៈ​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ​ជិត​១៤០​នាក់​។​

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៩​ ខែសីហា​នេះថា​ មណ្ឌល​ព្យាបាល​៣​ទីតាំង​សម្រាប់​ព្យាបាល​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​Delta​រួមមាន ​មណ្ឌល​ព្យាបាល​មង្គល​ឧ​ត្ត​ម មណ្ឌល​ព្យាបាល​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​ និង​មណ្ឌល​ព្យាបាល​សែន​សុខ​១ ​អតីត​ពិភពថ្មីសែន​សុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត​បាន​បន្តថា មកដល់ពេលនេះ​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​Delta​ចំនួន​១៣៧​នាក់​ ដែល​ក្នុងនោះ​ជា​អ្នកដំណើរ​តាម​ជើងហោះហើរ​មកពី​បរទេស ​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​

ជាមួយគ្នានេះដែរ លោក​វេជ្ជបណ្ឌិតបាន​បន្តទៀតថា ​អាជ្ញាធរ​ក៏បាន​ត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​អនុវិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ សម្រាប់​ទទួល​ពលករ​ខ្មែរ​មកពី​ព្រំដែន​កម្ពុជា​-​ថៃ និង​ព្រំដែន​កម្ពុជា​-វៀតណាម​។​

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​វីរុស​បំប្លែង​ថ្មីប្រភេទ​Delta នេះ​សរុប​ចំនួន​៤៩៤​នាក់ ក្នុងនោះ​ស្ត្រី​២៩៣​នាក់​ នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន​២២ លើកលែងតែ​ខេត្ត​កែប​ខេត្តតាកែវ និង​ខេត្តក្រចេះ​។ អ្នក​ដែល​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ រួមមាន​ពលករ​ខ្មែរ​ត្រលប់​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម អ្នកដំណើរ​តាម​ជើងហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ នៅ​ក្នុង​សហគមន៍​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម