ព័ត៌មានអន្ដរជាតិ
នៅអាមេរិក ការគាំទ្រកូនឲ្យចាក់វ៉ាក់សាំង គឺជាអាវក្រោះសុវត្ថិភាព ការពារក្មេងៗ ពេលទៅសាលារៀន
នៅពេលឆ្នាំសិក្សាចាប់ផ្តើមនៅទូទាំងសហរដ្ឋអាមេរិក ចំពេលមានការកើនឡើងនៃករណីឆ្លងកូវីដដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន Delta ។ ការស្ទង់មតិថ្មីមួយបង្ហាញថា ឪពុកម្តាយភាគច្រើនគាំទ្រវ៉ាក់សាំងសម្រាប់សិស្សនិងបុគ្គលិក ដើម្បីជាការធានាដល់សុវត្ថិភាពក្មេងក្នុងសាលារៀន និងជាអាវក្រោះការពារពួកគេ។
យោងតាមការស្ទង់មតិថ្នាក់ជាតិ ស្ដីពីសុខភាពកុមាររបស់សាកលវិទ្យាល័យ Michigan បញ្ជាក់ថា ៦២ ភាគរយនៃឪពុកម្ដាយជិត ១៧០០ នាក់ ដែលមានកូនយ៉ាងតិចម្នាក់អាយុពី ៧ ទៅ ១៨ ឆ្នាំបាននិយាយថា ពួកគេនឹងមានអារម្មណ៍ថាមានសុវត្ថិភាព ប្រសិនបើមនុស្សក្នុងសាលារៀនមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងនេះ។
ឪពុកម្តាយ ៣ នាក់ក្នុងចំណោម ៥ នាក់នៃសិស្សនៅវិទ្យាល័យក៏បាននិយាយថា កូនរបស់ពួកគេនឹងមានអារម្មណ៍សុវត្ថិភាព ប្រសិនបើសិស្សនិងគ្រូភាគច្រើនត្រូវបានចាក់វ៉ាក់សាំង ហើយពួកគេចង់ដឹងថាតើមានមនុស្សប៉ុន្មាននាក់ដែលមិនបានចាក់វ៉ាក់សាំងកូវីដ។
ទោះយ៉ាងណាក៏ដោយមានតែឪពុកម្ដាយ ១ ក្នុងចំណោម ៥ នាក់ នៅក្នុងការស្ទង់មតិទូទាំងប្រទេសបាននិយាយថា ព័ត៌មានអំពីការចាក់វ៉ាក់សាំង នឹងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ពួកគេ អំពីការបញ្ជូនកូនរបស់ពួកគេទៅសាលារៀន។
លោកស្រី Sarah Clark សហអ្នកស្ទង់មតិបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យមួយថា” គ្រួសារជាច្រើននឹងមានសុវត្ថិភាពជាងមុន ដោយដឹងថាសាលារបស់ពួកគេមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ។ ប៉ុន្តែអ្នកខ្លះអាចមានអារម្មណ៍ថា ផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាននៃការមិនចូលរៀនដោយផ្ទាល់ មានហានិភ័យខ្ពស់ជាងបុគ្គលដែលមិនបានចាក់វ៉ាក់សាំង”។
លោកស្រីបន្ថែមថា កូវីដ ១៩ បានធ្វើឲ្យអន្តរាយដល់បទពិសោធន៍សាលារបស់គ្រួសារជាច្រើនកាលពីឆ្នាំមុន ដោយឪពុកម្ដាយនិងក្មេងកំពុងដឹកនាំការផ្លាស់ប្ដូរ ដែលមិនអាចទាយទុកជាមុនបាន នៅក្នុងបរិយាកាសសិក្សា និងបញ្ហាសង្គមអារម្មណ៍និងការសិក្សាថ្មី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ បានជួយសង្គ្រោះជីវិតមនុស្សជាង ១៤០,០០០ នាក់នៅអាមេរិក
ចុចអាន៖អាមេរិក ចេញចំណាត់ការរកភស្តុតាងចាក់វ៉ាក់សាំង អ្នកល្មើសច្បាប់នឹងរងពិន័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


