Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញប្រកាសរកម្ចាស់ម៉ូតូ២គ្រឿង​ ដែលជនសង្ស័យទុកចោលគេចពីកម្លាំងសមត្ថកិច្ច

បានផុស

នៅ

ម៉ូតូចំនួន២គ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ យកមករក្សាទុក ក្រោយពីជនសង្ស័យ៣នាក់បានរត់គេចចោលម៉ូតូ បន្ទាប់ពីឃើញកម្លាំងចុះល្បាតក្នុងមូលដ្ឋាន។

ពាក់ព័ន្ធនឹងម៉ូតូ២គ្រឿងដែលត្រូវបានកម្លាំងសមត្ថកិច្ចយករក្សាទុកនោះដែរ រដ្ឋបាលខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសដល់សាធារណៈជន បើមានបាត់ម៉ូតូដែលមានភិនភាគដូចក្នុងរូបភាព សូមទំនាក់ទំនងមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ មានទីតាំង នៅអគារ ផ្លូវ ឧកញ៉ាស៊ូស្រ៊ុន កែងផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះល្បាត ក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ គ្រាន់តែឃើញកម្លាំងចុះល្បាត ក៏បាននាំគ្នារត់ចោលម៉ូតូ ដោយមិនដឹងមូលហេតុ បន្សល់ទុកម៉ូតូចំនួន០២គ្រឿង ។

ម៉ូតូ១គ្រឿងម៉ាកស្កូបពីពណ៌ ស ពាក់ស្លាកលេខភ្នំពេញ1AR 4406 និង១គ្រឿងទៀតម៉ាកPCXពណ៌ ស ពាក់ស្លាកលេខភ្នំពេញ1AP 3108។
ក្នុងករណី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ម៉ូតូ បានឃើញការផ្សព្វផ្សាយ នេះសូមមកទទួលម៉ូតូត្រឡប់ទៅវិញ ដោយភ្ជាប់មកជាមួយឯកសារ ម៉ូតូគ្រប់គ្រាន់ផង៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម