កីឡា
៣គូនេះគួរឲ្យចាប់អារម្មណ៍បំផុតការប្រកួតថ្ងៃសុក្រនេះ
ព្រឹត្តិការណ៍ប្រកួតស៊េរី BATTLEGROUND ទី៣នឹងបញ្ចប់នាថ្ងៃសុក្រ ទី២៧ ខែសីហានេះហើយដែលមានគូប្រកួតសំខាន់ចំនួន៦គូ ប៉ុន្តែសូមលើកយកគូប្រកួតសំខាន់៣ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង។
ទី១៖ គូឯកខ្លាចាស់រៀមច្បង Sitthichai ប៉ះសិស្សប្អូន Tawanchai
សម្រាប់ការប្រកួតគូឯកប្រចាំរាត្រីរវាងជើងខ្លាំងរៀមច្បង Sitthichai និងប្រុសស្អាត Tawanchai ពិតគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ មិនត្រឹមតែអ្នកគាំទ្រនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែទាំងនៅប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗក៏ចាប់អារម្មណ៍ខ្លាំងដែរ។
Sitthichai បានចូលប្រឡូកប្រដាល់មួយថៃយូរមកមុនពេលចាប់អាជីពប្រដាល់ឃីកបុកសីង។ សម្រាប់ជំនាញឃីកបុកសីងរយៈពេល៣ឆ្នាំចុងក្រោយនេះផ្តល់ឲ្យរូបគេទទួលបានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសច្រើនណាស់ដូចជាចិន និងជប៉ុនជាដើម។ ជាមួយគ្នានេះ រូបគេបានឈ្នះជើងឯកឃីកបុកសីងពិភព Glory និងសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ។

សម្រាប់ការប្រកួតថ្ងៃសុក្រនេះអាចចាត់ទុកថាជាឱកាសធំដើម្បីឆ្ពោះទៅគោលដៅចុងក្រោយ ពីព្រោះកម្មវិធីបានរៀបចំទុកជាស្រេចហើយ។ ប្រសិនបើរូបគេទទួលបានជ័យជម្នះនឹងបោះជំហានទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE Featherweight ជាមួយម្ចាស់ខ្សែក្រវាត់ដែលជាមិត្តរួមជាតិ Petchmorakot។
ចំណែកកីឡាករវ័យល្បីទាត់ធ្ងន់ Tawanchai ល្បីល្បាញខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះនៅប្រទេសថៃ ប៉ុន្តែរូបគេមិនសូវបានចេញទៅប្រកួតក្រៅប្រទេសច្រើនឡើយ។ តាមរយៈរូបរាងសង្ហា និងវ៉ៃពោរពេញដោយបច្ចេកទេស រូបគេទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ពីអ្នកគាំទ្រ។
មិនខុសពីដៃគូទេ ប្រុសស្អាត Tawanchai ក៏ជាឱកាសធំសម្រាប់ការប្រកួតនេះដែរ។ រូបគេត្រៀបផ្គូផ្គងជាស្រេចហើយថា ប្រសិនបើទទួលបានជ័យជម្នះនឹងត្រូវដណ្តើមខ្សែក្រវាត់ជាមួយមិត្តរួមជាតិ Nong-O ប៉ុន្តែរូបគេក៏អាចសម្រេចចិត្តទៅប្រកួតជាមួយ Petchmorakot បានដែរ។
ទី២៖ ខ្លាចាស់អាយុ៤២ឆ្នាំថៃ Dejdamrong ប៉ះជើងខ្លាំងចិនវ័យក្មេង Banma លើកទី៣
មិនមែនជារឿងចៃដន្យទេដែលកីឡាករចាស់វស្សាអាយុ៤២ឆ្នាំរបស់ថៃ Dejdamrong ទទួលបានឱកាសប្រកួតជាមួយកីឡាករវ័យក្មេងរបស់ចិន Bunma Duoji ដល់ទី៣ដង។ តែនេះជាសមត្ថភាពពិតៗ។
គេនៅចាំបានថា ការជួបគ្នាលើកទី២កាលពីឆ្នាំ២០១៨ ជើងខ្លាំងវ័យ២៤ឆ្នាំរបស់ចិន Bunma Duoji បានផ្តួលខ្លាកំណាចរបស់ថៃ Dejdamrong ឲ្យសន្លប់ក្នុងទឹកទី១តាមរយៈកណ្តាប់ដៃ។ នៅឆ្នាំ២០១៩ពួកគេជួបគ្នាជាលើកទី២ហើយពេលនោះខ្លាចាស់ និងជាគ្រូបង្ហាត់ប្រដាល់នៅសិង្ហបុរីសងសឹកវិញបានសម្រេចដោយផ្តួលឲ្យសន្លប់ក្នុងទឹកទី២ដោយរន្ទះជើង។
ដូច្នេះជំនួបគ្នាលើកទី៣គឺដើម្បីជម្រះបញ្ជីឲ្យដាច់ស្រឡះថា នរណាជាខ្លាកំណាចនៅលើសង្វៀនពិតប្រាកដ។ អ្នកគាំទ្រប្រហែលជាគិតក្នុងចិត្តថា គូនេះនឹងមិនចប់៣ទឹកទេ។ ច្បាស់ជាមានម្នាក់សន្លប់ដូចពីរលើកមុន។

ទី៣៖ ជើងខ្លាំងកូរ៉េ Dae Hwan Kim ប៉ះតារាកំពុងរះចិន Xie Wei
វាកាន់ច្បាស់មានដើរធំទូលាយសម្រាប់អ្នកប្រដាល់ចិនកំពុងល្បី Xie Wei បន្ទាប់ពីទទួលបានជ័យជម្នះជាបន្តបន្ទាប់មុនពេលជួប Dae Hwan Kim។ កីឡាករចិនម្នាក់នេះទទួលបានការចាប់អារម្មណ៍ខ្លាំងនៅផ្តួលជើងខ្លាំងលេខ១កម្ពុជា ចាន់ រតនា នៅចុងទឹកទី៣ និងបន្តឈ្នះកីឡាករឥណ្ឌា Kantharaj Agasa។ ប្រសិនបើឈ្នះការប្រកួតនេះ រូបគេអាចនឹងឃើញផ្លូវវ៉ៃខ្សែក្រវាត់ពិភពលោក។
ចំណែកអ្នកលេងគុនចម្រុះកូរ៉េ Dae Hwan Kim ត្រូវបានចាត់ទុកថាជាជើងខ្លាំងម្នាក់ និងឆ្លងកាត់ដៃគូខ្លាំងៗនៅលើសង្វៀនជាច្រើននាក់មកហើយ។ ដូច្នេះការជួប Xie Wei ហាក់មិនមានអ្វីគួរឲ្យបារម្ភឡើយ ព្រោះរូបគេពូកែជំនាញក្រោម ខណៈកីឡាករចិនពូកែកណ្តាប់ដៃវ៉ៃឈរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


