Connect with us

ព័ត៌មានជាតិ

ស្ត្រីម្នាក់ សាកថ្មទូរស័ព្ទបណ្ដើរ ចុចលេងបណ្ដើរ បណ្ដាលឲ្យឆក់ស្លាប់ ពេលបញ្ជូន ដល់មន្ទីរពេទ្យ

បានផុស

នៅ

ស្ត្រីជាអាជីវករ លក់សាច់មាន់ម្នាក់ បានដោតសាកថ្មទូរស័ព្ទបណ្ដើរ ចុចលេងបណ្ដើរ ដោយសារខ្សែភ្លើងដាច់រលាត់ប៉ះជាមួយបង្គោលដែករោងតូប ក៏ឆក់បណ្តាលឲ្យធ្លាក់ ពីលើតូបមកដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះ បានស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ម៉ាន់ ធីដា ភេទស្រីអាយុ៤០ឆ្នាំ មុខរបរលក់សាច់មាន់ ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើត នៅសង្កាត់ដង្កោ ខណ្ឌដង្ហោ​។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត ជនរងគ្រោះអង្គុយ លក់ដូចសពមួយដង នៅទីតាំងកន្លែងកើតហេតុ។ លុះមកដល់វេលាកើតហេតុ ជនរងគ្រោះ បានទាញព្រី ដាក់ក្បែរខ្លួន ដើម្បីសាកទូរស័ព្ទបណ្ដើរ ចុចលេងបណ្ដើរ តែដោយសារខ្សែភ្លើងដាច់រលាត់ ក៏ប៉ះជាមួយបង្គោលរោងដែក ទើបឆក់ធ្លាក់ពីលើតូបរងរបួសធ្ងន់។

ភ្លាមៗនោះប្រជាពលរដ្ឋ ដែលនៅក្បែរ បានជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះ បានស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ ទើបដឹកសពមកទីតាំងកន្លែង កើតហេតុវិញ និងរាយការណ៍ ទៅសមត្ថកិច្ចពិនិត្យជាក់ស្តែង រួចប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ (ដោយ) ៖សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម