ព័ត៌មានអន្ដរជាតិ
អ្នកជំងឺកូវីដថៃ រួមភេទជាក្រុម និងជក់គ្រឿងញៀនពេញមន្ទីរពេទ្យ
ប៉ូលិសថៃ បានឆ្មក់ចូលមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកជំងឺកូវីដផឹកស៊ីសប្បាយ រួមភេទជាក្រុម ជក់ថ្នាំញៀននិងប្រវាយប្រតប់គ្នា។

បុគ្គលិកម្នាក់នៅមន្ទីរពេទ្យក្នុងខេត្ត សាមុត ប្រាកាន ភាគនិរតីទីក្រុងបាងកក បានប្រាប់ប៉ូលិសថា អ្នកជំងឺបានរួមភេទគ្នាជាក្រុម ហើយឈានដល់ការវាយតប់គ្នាដែលបណ្តាលឲ្យអ្នកខ្លះរបួស។
មន្រ្តីមកពីបញ្ជាការប្រតិបត្តិការសន្ដិសុខផ្ទៃក្នុងរបស់ប្រទេសថៃ បានឆ្មក់ចូលមន្ទីរពេទ្យ Samut Pra Ruamjai 5 ដែលមានអ្នកជំងឺកូវីដប្រមាណ ១,០០០ នាក់កំពុងព្យាបាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thaiger។

ក្រុមមន្រ្តីនិយាយថា ទោះប៉ូលិសមិនបានរកឃើញថ្នាំញៀនក៏ដោយ ប៉ុន្តែបារីចំនួន២៣សុង ដែលត្រូវបានចោទប្រកាន់ថារត់ពន្ធចូលទៅក្នុងមន្ទីរពេទ្យខាងលើ ត្រូវបានរឹបអូសរួមជាមួយបារីអេឡិចត្រូនិចមួយចំនួន ដែលជារបស់ខុសច្បាប់នៅក្នុងប្រទេសថៃ។
លើសពីនេះទៀត វីដេអូពីកាមេរ៉ាសុវត្ថិភាពនៅខាងក្នុងមន្ទីរពេទ្យ ត្រូវបានគេមើលឃើញថា អ្នកជំងឺទាំងបុរសនិងស្ត្រី បានចេញចូលពីកន្លែងមួយទៅកន្លែងមួយ។

វីដេអូក៏បានបង្ហាញពីអ្នកជំងឺខ្លះកំពុងជក់ថ្នាំញៀនផងដែរ ប៉ុន្តែដោយសារវីដេអូមិនសូវច្បាស់ អ្នកជំងឺដែលគេសង្ស័យ មិនអាចកំណត់អត្តសញ្ញាណបានឡើយ។
បច្ចុប្បន្ន ប៉ូលិសថៃ កំពុងចាត់វិធានការបន្ទាប់លើបញ្ហានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ស្រ្តីនូវែលសេឡង់ ទី១ ស្លាប់ដោយសាររលាកសាច់ដុំបេះដូង ក្រោយចាក់វ៉ាក់សាំង Pfizer
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


