ព័ត៌មានជាតិ
តារារ៉េប វណ្ណដា មានអ្នកលូកដៃអន្តរាគមន៍
បន្ទាប់ពីតារាចម្រៀងរ៉េប វណ្ណដា បានរងនូវពាក្យបណ្តឹងរបស់ក្រុមហ៊ុន ស្មាត នឹងបានចេញឃ្លីបវីដេអូនិយាយរៀបរាប់ស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់រួចមក ពេលនេះក្រុមហ៊ុនបារមី ដែលជាក្រុមហ៊ុនគ្រប់គ្រងរាល់ការងារសិល្បៈ អាជ្ញាប័ណ្ណ កិច្ចសន្យា និងទាក់ទងការលក់សម្តែង-ច្រៀងរបស់ វណ្ណដា បានចេញសេចក្តីថ្លែងការណ៍ដោយធ្វើការគាំទ្រ និងផ្តល់មេធាវី ដល់តារាចម្រៀង វណ្ណដា ។

សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនបារមី បានបញ្ជាក់ថា ដើម្បីតបតាមការស្នើរសុំរបស់ វណ្ណដា ក្រុមហ៊ុនសុំចេញសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ និងធ្វើការគាំទ្រនូវអ្វីដែល វណ្ណដា បាននិយាយនៅក្នុងវីដេអូបកស្រាយរបស់គាត់ទាក់ទងទៅនឹងរឿងផ្លូវច្បាប់ ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន ស្មាត។
សេចក្ដីថ្លែងការណ៍ដដែលនេះ បានលើកឡើងទៀតថា ក្រុមហ៊ុនបានផ្តល់មេធាវី និងក្រុមប្រឹក្សាផ្នែកច្បាប់ដ៏ល្អបំផុតសម្រាប់តារាចម្រៀង វណ្ណដា ហើយនឹងព្យាយាមយ៉ាងស្វិតស្វាញដើម្បីឲ្យ វណ្ណដា មានយុត្តិធម៌។


សូមបញ្ជាក់ដែរថា តារាម្រៀង វណ្ណដា កាលពីពេលថ្មីៗនេះ បានចេញឃ្លីបវីដេអូមានរយៈពេល៧នាទី និយាយរៀបរាប់ជុំវិញបញ្ហា នៃពាក្យបណ្តឹងរបស់ក្រុមហ៊ុនស្មាត ដែលប្តឹងលោកឡើងតុលាការ។
នៅក្នុងវីដេអូនោះ តារាចម្រៀងវ័យក្មេង វណ្ណដា ក្រៅតែលើកឡើងអំពីបញ្ហាមួយចំនួនដែលខ្លួនធ្លាប់ធ្វើជាមួយក្រុមហ៊ុនស្មាត គឺលោកក៏បានដាក់ក្តីសង្ឃឹមថា ច្បាប់នឹងផ្តល់យុត្តិធម៌ចំពោះខ្លួនដែលកំពុងរងពាក្យបណ្តឹងខាងលើនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


