សុខភាព
មនុស្សវ័យ ៣០ឆ្នាំឡើង អាចប៉ះពាល់តម្រងនោមរយៈពេលវែង ក្រោយជាសះស្បើយពីកូវីដ
ជំងឺកូវីដ-១៩ មិនមែនប៉ះពាល់តែនឹងសួតប៉ុណ្ណោះទេ ប៉ុន្តែយោងតាមការសិក្សាជាបន្តបន្ទាប់វីរុសនេះអាចបង្កផលប៉ះពាល់ដល់ខួរក្បាល បេះដូង និងតម្រងនោមផងដែរ។
របាយការណ៍ពីអ្នកស្រាវជ្រាវអាមេរិក បានឱ្យដឹងថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ មានលទ្ធភាពរងការខូចខាតតម្រងនោមដល់ទៅ ១ភាគ៣ ក្នុងចំណោមអ្នកជាសរុប ជាពិសេសមនុស្សអាយុចាប់ ៣០ ឆ្នាំឡើងទៅ។

អ្នកស្រាវជ្រាវមកពីរដ្ឋបាលសុខាភិបាលអតីតយុទ្ធជនអាមេរិក (VHA) បានវិភាគមនុស្ស ១.៧ លាននាក់ដែលធ្លាប់ឆ្លងកូវីដ-១៩ ចន្លោះខែមីនា ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២១ ។ លទ្ធផលបង្ហាញថា ក្នុងរយៈពេល ៦ ខែដំបូង បន្ទាប់ពីឆ្លងមេរោគ អ្នកទាំងនោះមានលទ្ធភាព ៣៥ % ងាយនឹងខូចតម្រងនោម ឬបាត់បង់មុខងារធ្វើការរបស់សរីរាង្គតម្រងនោម។
ក្នុងរយៈពេលសិក្សា គេបានរកឃើញថា តម្រងនោមរបស់អ្នកជំងឺកូវីដបានបាត់បង់សមត្ថភាពក្នុងការច្រោះជាតិពុលតិចនិងច្រើនទៅតាមស្ថានភាពអ្នកជំងឺ ពោលគឺបើឈឺស្រាលសមត្ថភាពធ្វើការរបស់តម្រងនោមក៏បាត់បង់តិច តែបើករណីធ្ងន់ នោះវានឹងខូចខាតច្រើន។

អ្នកវិទ្យាសាស្ត្រ ពន្យល់ថា មេរោគកូរ៉ូណាធ្វើឱ្យប្រព័ន្ធភាពស៊ាំសកម្មខ្លាំងពេកដែលបណ្ដាលឱ្យរលាកដល់សរីរាង្គរបស់រាងកាយផ្សេងៗ ដែលវារួមមានទាំងតម្រងនោមផងដែរ។ មិនតែប៉ុណ្ណោះផលប៉ះពាល់លើតម្រងនោមអាចមានរយៈពេលវែង គួរយកចិត្តទុកដាក់។ តម្រងនោមដែលខូចនឹងបង្កផលប៉ះពាល់ដល់សមត្ថភាពរបស់រាងកាយក្នុងការគ្រប់គ្រងជាតិទឹក និងកាកសំណល់ ហើយបណ្តាលឱ្យហើមពោះ បាត់បង់ចំណង់អាហារ ចង្អោរ ខ្សោយកម្លាំង និងបញ្ហាដទៃទៀត។

ទាំងនេះជាទិន្នន័យសិក្សាស្តីពីការខូចតម្រងនោម ដែលបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ សមាគមរោគសរសៃប្រសាទអាមេរិក (ASN)៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


