Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំ​

បានផុស

នៅ

​ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល​កំពែង​ក្រុង​អង្គរធំ​ប្រវែង​២៥​ម៉ែត្រ នៅ​ខាងកើត​ខ្លោងទ្វារ​ដី​ឆ្នាំង ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អ្នក​នាំពាក្យអាជ្ញាធរ​ជាតិ​អប្សរា បានឲ្យ​ដឹងថា គម្រោង​ជួសជុល​ដែល​ចាប់​ដំណើរ​ការ​ពី​ខែ​មិនា ​ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ សម្រេចបាន​ជាង​៧០​ភាគរយ​ហើយ​។ ការងារ​នេះ មានការ​លំបាក​យ៉ាងខ្លាំង ដោយ​ដី​មានការ​រលុះ​ខ្លាំង ថ្ម​ខឿន​ផ្នែក​ខាងក្រោម និង​គ្រឹះ​មានការ​បាត់បង់ និង​ពុកផុយ​ច្រើន​ដែល​តម្រូវឱ្យ​យើង​ធ្វើការ​ពង្រឹង និង​រៀប​ឡើងវិញ​ទាំងអស់​។ កិច្ចការ​នេះ​ គ្រោង​នឹង​បញ្ចប់​នា​ដំណាច់​ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ ។​

សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៣ មកដល់​បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ជួសជុល​កំ​ពែង​ក្រុង​អង្គរធំ ដែល​ទទួលរង​ការខូចខាត​ខ្លាំង​បាន​ចំនួន​១០​កន្លែង មាន​ប្រវែង​សរុប​ចំនួន​១៦០​ម៉ែត្រ​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ នាទីutes មុន

បញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់តុលាការ ក្រោយប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ សរុបទឹកប្រាក់ជាង ៤ ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

សមរភូមិផ្លូវច្បាប់ចំនួនបីនៅខែសីហាខាងមុខនឹងកែប្រែជោគវាសនាត្រកូល ស៊ីណាវ៉ាត្រ ក្នុងនយោបាយថៃ

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រុមជ្រុលនិយម​នៅ​តែ​បន្តបង្កើតព័ត៌មាន​ក្លែងក្លាយលើករណីព្រំដែន

កីឡា២៥ នាទីutes មុន

ផ្លូវកា! វគ្គផ្តាច់ព្រ័ត្រ Finalissima រវាងអាហ្សង់​ទីន និងអេស្ប៉ាញ នឹងធ្វើនៅ ខែមីនា ២០២៦

សន្តិសុខសង្គម៤២ នាទីutes មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

Sokha Hotels

ព័ត៌មានពេញនិយម