ព័ត៌មានជាតិ
អនុព័ន្ធយោធារុស្ស៊ី ស្នើឲ្យមានសមយុទ្ធរួមគ្នា រវាងកងទ័ព កម្ពុជា និង រុស្ស៊ី
អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី បានស្នើដល់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសលើការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ។ ការស្នើនេះ គ្រាដែលលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោកវរនាវីឯក Ivan STADCHENKO អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីចាស់ និងលោកវរនាវីឯក Vitaly LUCHSHEV អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា។
នៅក្នុងជំនួបនេះ លោកវីរនាវីឯក Ivan STADCHENKO បានគួសបញ្ជាក់អំពីរយៈពេល៤ឆ្នាំ នៃការបំពេញបេសកកម្មកាទូតនៅកម្ពុជា ដោយលោកមានការចាប់អារម្មណ៍ និងស្រឡាញ់ចំពោះវប្បធម៌ដ៏ល្អរបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រ។ ចំពោះកិច្ចសហប្រតិបត្តិការវិស័យយោធា លោកវរនាវីឯក Ivan STADCHENKO បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧មក រុស្ស៊ី បានទទួលសិក្ខាកាមយោធាកម្ពុជា ទៅធ្វើការសិក្សានៅប្រទេសរុស្ស៊ីបន្តបន្ទាប់។ ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំមកនេះ ត្រូវអាក់ខានដោយសារ បញ្ហាប្រឈមជំងឺកូវីដ-១៩។
ជាមួយគ្នានេះលោកវរនាវីឯក Ivan STADCHENKO ក៏បានស្នើដល់លោកអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសលើការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ។
ក្នុងកិច្ចឆ្លើយតបលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះកម្ពុជា និងរុស្ស៊ី មានទំនាក់ទំនងការទូត ជាមួយគ្នារយៈពេល៦៥ឆ្នាំមកហើយ។ ក្នុងរយៈពេល៦៥ឆ្នាំនេះ រុស្ស៊ី បានជួយឧបត្ថម្ភដល់កម្ពុជាច្រើន ទាំងគ្រឿងបំពាក់ សម្ភារៈបច្ចេកទេស ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស។
បើតាមលោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ជំនួយរបស់រុស្ស៊ីមកកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលធនធានមនុស្សល្អៗ ហើយកំពុងបម្រើការងារ នៅក្នុងជួររាជរាដ្ឋាភិបាលកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជា រីកចំរើន រហូតមកដល់សព្វថ្ងៃនេះ។
ជាមួយគ្នានេះលោកអគ្គមេបញ្ជាការ បានថ្លែងនូវការជឿជាក់ថា ជាមួយប្រពៃណីទំនាក់ទំនងដ៏ល្អទាំងនេះ ប្រទេសទាំងពីរនឹងធានាបាន នូវការអភិវឌ្ឍទ្វេភាគីបន្ថែមទៀត ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនរុស្ស៊ី និងកម្ពុជា និងរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ ។
ក្នុងនោះផងដែរលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពចំពោះអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ក្នុងការស្នើសុំឲ្យមានសមយុទ្ធរួមគ្នា រវាងកងទ័ពកម្ពុជា និង រុស្ស៊ី ដោយចាត់ទុកថា នេះជាកិច្ចការដ៏សំខាន់មួយ ដល់ការបង្កើននូវទំនាក់ទំនងល្អ ក៏ដូចជាការបង្ហាញនូវបទពិសោធន៍ និងបង្កើនសមត្ថភាព រវាងកងទ័ពប្រទេសទាំងពីរផងដែរ៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


