ព័ត៌មានជាតិ
ស្ថានទូតអូស្ត្រាលី៖ កម្ពុជា-អូស្ត្រាលី មិនទាន់មានការរៀប ចំ ទិដ្ឋាការកសិកម្មទ្វេភាគី នៅ ឡើយទេ
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព ស្ដីអំពី គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសបង្កើត គម្រោងទិដ្ឋាការកសិកម្មអូស្ដ្រាលីថ្មី។ ក្នុងនោះ រដ្ឋាភិបាលអូស្ត្រាលី នឹងធ្វើការចរចាជាមួយដៃគូទ្វេភាគី អំពីការរៀបចំនានា សម្រាប់ទិដ្ឋាការនេះ ដោយចាប់ផ្ដើមពីបណ្ដាប្រទេសមួយចំនួន មុននឹងពង្រីកទៅបណ្ដាប្រទេសជាច្រើន ទៅថ្ងៃខាងមុខ។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ មិនទាន់មានការរៀបចំ ទិដ្ឋាការកសិកម្មទ្វេភាគី រវាងអូស្ត្រាលី និងកម្ពុជា នៅឡើយទេ។ ប្រភពដដែល បានបញ្ជាក់ថា «ប្រជាជនកម្ពុជា គួរប្រយ័ត្នចំពោះក្រុមហ៊ុនណា ដែលអះអាងថា គេអាចរៀបចំទិដ្ឋាការកសិកម្ម សម្រាប់អូស្ដ្រាលីបាន នាពេលបច្ចុប្បន្ននេះ»។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ទៀតថា ព័ត៌មានលម្អិត អំពីរបៀបដាក់ពាក្យសុំ និងតម្រូវការដើម្បីទទួលបានទិដ្ឋការ នឹងធ្វើឡើងតាមរយៈដំណើរការកម្មវិធី ដោយមានការពិគ្រោះយោបល់ ជាមួយវិស័ យកសិកម្មអូស្ត្រាលី។ ក្នុងនោះ ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ជាអ្នកគ្រប់គ្រងលើទិដ្ឋាការនេះ ហើយក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម ទឹក និងបរិស្ថាន នឹងផ្ដល់ការគាំទ្រផ្នែកប្រតិបត្តិការ ដើម្បីធានាសុចរិតភាពទិដ្ឋាការ ព្រមទាំងដើម្បីបំពេញតម្រូវការវិស័យកសិកម្ម និងវិស័យឧស្សាហកម្មបឋម៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


