កីឡា
ជ័យជម្នះរបស់ Ham Seo-hee លើ Denice Zamboanga កាលថ្ងៃសុក្រមិនប្រកាសលទ្ធផលជាផ្លូវការទេបន្ទាប់ពីពិនិត្យឡើងវិញ
ជ័យជម្នះដោយពិន្ទុមិនឯកច្ឆន្ទរបស់កីឡាការិនី Ham Seo-hee លើ Denice Zamboanga នៅវគ្គ៨នាក់ចុងក្រោយនៃកម្មវិធី Atomweight Grand Prix របស់ស្ថាប័ន ONE Championship មិនត្រូវប្រកាសលទ្ធផលជាផ្លូវការទេ បន្ទាប់ពីពិនិត្យឡើងវិញជាផ្លូវការ។
ប្រធាន និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានផ្ដល់បទសម្ភាសន៍ទៅកាន់ Post នាពុធនេះ ដោយបង្ហាញថា មាន៩នាក់ក្នុងចំណោមសមាជិកគណៈកម្មការប្រកួតក្បាច់គុនប្រចាំតំបន់អាស៊ានបានពិនិត្យឡើងវិញ និងបោះឆ្នោតមិនផ្ដល់លទ្ធផលក្នុងការប្រកួតនេះ។ លោក Chatri បានថ្លែងបន្តថា គណៈកម្មការដែលមិនបង្ហាញឈ្មោះមានទាំងខាងក្នុង និង មន្ត្រីខាងក្រៅ, អ្នកជំនាញ, អតីតកីឡាករ និង ចៅក្រមកាត់សេចក្ដី។

លោក Chatri គូសបញ្ជាក់ថា «វាជារឿងមួយក្នុងចំណោមរឿងផ្សេងទៀត។ ពេលខ្ញុំមើលដោយយកចិត្តទុកដាក់ ខ្ញុំជឿថា Denice ឈ្នះការប្រកួត ប៉ុន្តែ ខ្ញុំគោរពដល់ការសម្រេចចិត្តរបស់ចៅក្រមដែលឲ្យពិន្ទុដល់ Ham។ ខ្ញុំមានអារម្មណ៍ថា Denice យ៉ាងហោចទទួលបានភាពសុក្រឹត្យដោយលើកដៃឲ្យឈ្នះ។ ប៉ុន្តែជាមួយគ្នានោះដែរ ខ្ញុំគិតថា Ham និង Denice អាចនឹងមានមោទនភាពក្នុងការបង្ហាញខ្លួនរបស់ពួកគេ»។
ដូច្នេះ Zamboanga នឹងត្រូវជួប Julie Mezabarba ដែលមានកំណត់ត្រាឈ្នះ ៩ លើក ចាញ់លើក និងស្មើ ១ លើកក្នុងនាមគូបម្រុងនៃកម្មវិធី Grand Prix។ កីឡាការិនីប្រេស៊ីលរូបនេះបានផ្ដួលអតីតគូប្រជែងខ្សែក្រវាត់ជប៉ុន Mei Yamaguchi (កំណត់ត្រាឈ្នះ ២១ ដង, ចាញ់ ១៣ ដង ស្មើ ១ ដង) ដោយពិន្ទុជាឯកច្ឆន្ទ។

នាយកប្រតិបត្តិរូបនេះសង្កត់ធ្ងន់ថា «យើងពិតជាមានអារម្មណ៍ថា Denice ត្រូវតែទទួលនូវតម្លៃខំប្រឹងប្រែងរបស់ខ្លួន ហើយជាក់ស្ដែង នោះជាការប្រកួតកៀកកិតបំផុតកាលថ្ងៃសុក្រ។ ខ្ញុំច្បាស់ណាស់ថា ពេលរូបគេលឺព័ត៌មាននេះ គេច្បាស់ជាខកចិត្តកាន់តែខ្លាំង ប៉ុន្តែ គណៈកម្មការប្រកួតត្រូវធ្វើឲ្យល្អបំផុតដើម្បីឲ្យទទួលបានភាពត្រឹមត្រូវ។ យើងបានជជែកគ្នា និងសម្រេចចិត្តរួមហើយថាមិនប្រកាសលទ្ធ»។
ការប្រកួត Grand Prix នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគ្រោងធ្វើឡើងនៅចុងខែតុលា នេះ។ ជើងឯកពីកម្មវិធីនេះមានឱកាសទៅដណ្ដើមខ្សែក្រវាត់ ONE Atomweight ពី Angela Lee៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


