Connect with us

ព័ត៌មានជាតិ

គ្រោង​រៀបចំ​សន្និបាត ដើម្បី​ការ​ពិនិត្យមើល​លើ​គម្រោង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ នៃ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍

បានផុស

នៅ

ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ដោយ​យោង​តាម “​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩” និង​អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងទេសចរណ៍​នឹង​រៀបចំ “​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍​ផ្ទៃក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​” ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​ខាងមុខ នេះ​បើតាម​សេចក្តីជូនដំណឹង​។

ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍​នោះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ល​ទ្ធ​ផល​ការងារ​ទេសចរណ៍​ផ្ទៃក្នុង ដែល បាន​អនុវត្ត​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២១ និង​ស្រប​ពេល​ដាក់ចេញ​នូវ​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ដើម្បី​ជំរុញ និង​ស្តារ​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង​ឡើងវិញ ព្រម​ជាមួយនិង​ការពិនិត្យ និង​ពិចារណា​លើ​ការជំរុញ​ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ នៃ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ស្របតាម​គន្លង​ប្រក្រតី​ភាព​ថ្មី (New Normal) សម្រាប់​បម្រើ​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នាពេលខាងមុខ​។

​បើតាម​ក្រសួងទេសចរណ៍ កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង និង​ការ​បើក​ឱ្យ​ដំណើរការ​ឡើងវិញ នៃ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នេះ ត្រូវបាន​ចាត់ទុកថា ជា​បុ​រេ​លក្ខខណ្ឌ​ដ៏​មាន​សារៈសំខាន់​មួយ សម្រាប់​ការ​ត្រៀម​បើក​ការ​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ​ស្របតាម “​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី ការបើកទទួល ទេសចរណ៍​សុវត្ថិភាព​”៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម