ព័ត៌មានអន្ដរជាតិ
ធ្វើដំណើរអត់ពាក់ម៉ាស់ អាមេរិកចេញការពិន័យថ្មីជាប្រាក់កើនឡើងទ្វេដង
សហរដ្ឋអាមេរិកបានកែប្រែការពិន័យសម្រាប់អ្នកអត់ពាក់ម៉ាស់ពេលធ្វើដំណើរជាសាធារណៈកើនឡើងទ្វេដង។
នៅពេលការឆ្លើយតបនឹងកូវីដ-១៩ចាប់ផ្តើមរឹតបន្តឹងជាថ្មីកាលពីថ្ងៃសុក្រម្សិលមិញនេះ ការពិន័យជាប្រាក់សម្រាប់អ្នកអត់ពាក់ម៉ាស់ពេលធ្វើដំណើរកើនឡើងពី ២៥០ – ១៥០០ដុល្លារ ដល់ទៅ ៥០០ – ៣០០០ដុល្លារអាមេរិក។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន មានប្រសាសន៍ថា ដើម្បីជួយដល់អ្នកជំងឺកូវីដ-១៩ដែលរងផលប៉ះពាល់ពីវីរុសបំប្លែងខ្លួនឆ្លងកាច Delta កំពុងកើនឡើងខ្ពស់ សហរដ្ឋអាមេរិកនឹងបង្កើនលទ្ធភាពការព្យាបាលជាថ្មីដែរ។
លោកថា ការព្យាយាលត្រូវបានបង្ហាញពីការកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យរហូតដល់៧០%សម្រាប់មនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។
កាលពីថ្ងៃព្រហស្បតិ៍ នាយកដ្ឋានប៉ូលិសក្រុងញូវយ៉កបានបញ្ជាក់ថា បុគ្គលិកណាម្នាក់ដែលមិនទាន់ចាក់វ៉ាក់សាំង ឬគ្មានភស្តុតាងបង្ហាញពីការធ្វើតេស្តអវិជ្ជមានកូវីដ-១៩នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលធ្វើការ និងមិនទទួលបានប្រាក់ខែថែមទៀត។
អភិបាលក្រុងញូវយ៉ក លោក Bill de Blasio ក៏ធ្លាប់បានប្រកាសថា រាល់ការជ្រើសរើសបុគ្គលិកណាម្នាក់សម្រាប់ទីភ្នាក់ងារនៅទីក្រុងញូវយ៉កណាមួយគឺទាមទារឲ្យមានការចាក់វ៉ាក់សាំងពេញ។

កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ចូ បៃដិន បានដាក់ចេញផែនការថ្មីដែលតម្រូវឲ្យបុគ្គលិករដ្ឋាភិបាលសហព័ន្ធ ស្ថាប័ន និងបុគ្គលិកសុខាភិបាលត្រូវតែចាក់វ៉ាក់សាំងទាំងអស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


