ព័ត៌មានជាតិ
គ.ជ.ប រកឃើញប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះថ្មីឆ្នាំ២០២១មានចំនួនជាង១លាន៦សែននាក់
តាមផែនការមេ និងប្រតិទិន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងមានចំនួនជាង១០លាននាក់ ហើយក្នុងនោះ ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះថ្មី មានចំនួនជាង១លាន៦សែននាក់ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ កាលពីម្សិលមិញ។

លោក ប្រាជ្ញ ចន្ទ បានឲ្យដឹងថា ការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវបានរៀបចំឡើងដោយអនុលោមតាមជំពូកទី៥ និងជំពូកទី៦ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីធានាឱ្យមានបញ្ជីបោះឆ្នោតសម្រាប់ការិយាល័យបោះឆ្នោតនីមួយៗ ដែលបង្កើតឡើងតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា៣៨ និងមាត្រា៣៩ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ គោលដៅ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺដើម្បីឱ្យការរៀបចំបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព និងដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ ដែលបំពេញលក្ខខណ្ឌ ស្របតាមមាត្រា៤៦ និងមាត្រា៥១ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ បានអះអាងថា ដើម្បីត្រៀមរៀបចំ និងអនុវត្តការងារតាមដំណាក់កាលបានជោគជ័យ គ.ជ.ប បានរៀបចំផែនការមេ និងប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដើម្បីធានាបាននូវប្រសិទ្ធភាពនៃការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុបោះឆ្នោត និងអ្នកដែលពុំទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតកន្លងមក លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត បានសហការជាមួយអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមេភូមិ ធ្វើការប្រមូលទិន្នន័យប្រជាពលរដ្ឋរួមក្នុងឃុំ សង្កាត់ អ្នកមានសិទ្ធិបោះឆ្នោត ដើម្បីកំណត់ចំនួនអ្នកដែលត្រូវចុះឈ្មោះបោះឆ្នោត ចំនួនអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត ដើម្បីអនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ជាលទ្ធផល គ.ជ.ប ទទួលបាននូវទិន្នន័យប៉ាន់ស្មាន ដូចខាងក្រោម៖
ទី១- ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានចំនួន១០.៤៦៧.៩៦១នាក់ ក្នុងនោះស្ត្រីមានចំនួន៥.៤៥៩.២៤១នាក់។
ទី២- ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ មានចំនួន ៨.៨៣១.៩៧១នាក់ អ្នកគ្មានអត្តសញ្ញាណប័ណ្ណប្រភេទថ្មី មានចំនួន ២២០.៩៦៤នាក់។
ទី៣- ប្រជាពលរដ្ឋផ្លាស់ចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៨២.១៧៤នាក់។
ទី៤- អ្នកត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ៨៣.០៤៣នាក់។
ទី៥- ចំនួនប៉ាន់ស្មានការិយាល័យបោះឆ្នោត ឆ្នាំ២០២១ មានចំនួន ២៣.៦១១ការិយាល័យ និង
ទី៦- ចំនួនប៉ាន់ស្មានប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះថ្មី មាន ១.៦៣៥.៩៩០នាក់៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?