ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ចាប់ផ្ដើមធ្វើតេស្តគ្រូបង្រៀនរដ្ឋ និងឯកជនសម្រាប់ត្រៀមបើកសាលាឡើងវិញនាថ្ងៃទី ១៥ កញ្ញា
ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរខណ្ឌចាប់ផ្ដើមធ្វើតេស្តរកជំងឺកូវីដ-១៩ ដល់លោកគ្រូ អ្នកគ្រូរដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យដល់វិទ្យាល័យ ដែលត្រូវចូលបង្រៀន នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១១ កញ្ញានេះថា បច្ចុប្បន្ននេះ អាជ្ញាធរតាមខណ្ឌនីមួយៗ កំពុងមមាញឹកក្នុងការរៀបចំទីតាំងសម្រាប់ធ្វើតេស្តរកជំងឺកូវីដ-១៩ ដល់លោកគ្រូ អ្នកគ្រូ ទាំងរដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យប្រមាណជាង ១ ម៉ឺននាក់ ក្នុងនោះគ្រូសាលារដ្ឋមានប្រមាណ ៦០០០ មកពីសាលាចំនួន ៦៨ សាលា និងគ្រូឯកជនជាង ៥០០០ នាក់មកពីសាលាចំនួន ២៥៨ សាលា។

លោកប្រធានមន្ទីរ បានបន្តថា ការធ្វើតេស្តនេះ ខណ្ឌនីមួយៗ ត្រូវធ្វើយ៉ាងណាឲ្យរួចរាល់មុនថ្ងៃបើកសាលារៀនឡើងវិញ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ កញ្ញាខាងមុខនេះ។ ប្រសិនបើមានលោកគ្រូ អ្នកគ្រូណាម្នាក់វិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ឬធ្វើការព្យាបាលតាមផ្ទះ ប្រសិនបើផ្ទះគាត់ស្របតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល។
រដ្ឋបាលសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ ចូលរៀននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ ដោយអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។
ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ពេលបើកដំណើរការសាលាឡើងវិញ តម្រូវឲ្យដាក់សិស្សក្នុង ១ ថ្នាក់ក្រោម ១៥ នាក់ប៉ុណ្ណោះ និងរៀនឆ្លាស់គ្នា ឬការរៀនតាមបែបចម្រុះ។
ក្នុងការបើកដំណើរការសាលារៀនឡើងវិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានតម្រូវឲ្យរាជធានីខេត្តនៅទូទាំងប្រទេស ចុះវាយតម្លៃស្ថានភាពជាក់ស្ដែង និងកំណត់ទីតាំងសាលារៀនណាខ្លះនៅតំបន់មានហានិភ័យទាប និងតំបន់ណាខ្លះមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ-១៩ ហើយធ្វើរបាយការណ៍មកក្រសួងអប់រំ ដើម្បីក្រសួងរាយការណ៍បន្តជូន សម្ដេចនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេងបន្ទាន់មួយ ដោយណែនាំឲ្យ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធររាជធានី-ខេត្ត ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ-ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


