ព័ត៌មានជាតិ
យកសំណាក ពលរដ្ឋនៅខណ្ឌដូនពេញ ជិត ១៤០០ នាក់ រកឃើញកូវីដ ១១ នាក់
អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងនៅរសៀលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១នេះថា អាជ្ញាធរបានសហការយ៉ាងរលូនជាមួយគ្រូពេទ្យក្នុងការចុះយកសំណាកប្រជាពលរដ្ឋដែលមានហានិភ័យ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 រើសជំងឺបំលែងថ្មីដែលតារើសជំងឺបំលែងថ្មដែលតា។
ប្រតិបត្តិការចុះយកសំណាកប្រជាពលរដ្ឋមានហានិភ័យនោះនៅសាលាបឋមសិក្សា ភ្នំដូនពេញ និងមជ្ឈមណ្ឌលកីឡា នៃកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) មានចំនួនសរុប ១,៣៩៥នាក់ ស្រី ៧២៩នាក់ ។


ជាលទ្ធផល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានចំនួនសរុប ១១នាក់ ស្រី ០៥នាក់ បានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលរួចហើយ។ ចំណែកផ្ទះអ្នកកើតវិជ្ជមានកូវីដ-១៩ បានធ្វើការ ( Lockdown) រួចរាល់ហើយ។
ទី ១- នៅថ្ងៃ១១ខែកញ្ញាឆ្នាំ២០២១ ការយកសំណាកប្រជាពលរដ្ឋដែលមានហានិភ័យ ស្ថិតនៅមជ្ឈមណ្ឌលកីឡា នៃកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) មានចំនួនសរុប ៧៤៥នាក់ ស្រី ៣៤៧នាក់ ។
ជាលទ្ធផល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានចំនួន ០៤នាក់ ស្រី ០២នាក់ ។ទី
លើកទី ២- នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ការយកសំណាកប្រជាពលរដ្ឋដែលមានហានិភ័យ ស្ថិតនៅសាលាបឋមសិក្សា ភ្នំដូនពេញ មានចំនួនសរុប ៦៥០នាក់ ស្រី ៣៨២នាក់ ។ ជាលទ្ធផល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានចំនួន ០៧នាក់ ស្រី ០៣នាក់ ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


