ព័ត៌មានជាតិ
ចុះយកសំណាកពលរដ្ឋជាង១០០នាក់ នៅក្រោយផ្សារស្ទឹងមានជ័យថ្មី បន្ទាប់ពីរកឃើញឆ្លងកូវីដ៩នាក់
នាវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យធីតា សហការជាមួយក្រុមអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ បានចុះធ្វើសំណាកលើក្រុមពលរដ្ឋជាច្រើននាក់រស់នៅក្រោយផ្សារស្ទឹងមានជ័យថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញមានពលរដ្ឋចំនួន៩នាក់ រស់នៅតំបន់នោះមានវិជ្ជមានកូវីដ១៩ ។

មន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ បានអោយដឹងថា ដំបូងឡើយ គឺក្រុមគ្រូពេទ្យបានរកឃើញនិស្សិតចំនួន៩នាក់ ក្នុងចំណោម១៥នាក់ ដែលជួលផ្ទះស្នាក់នៅរួមគ្នាមានវិជ្ជមានកូវីដ១៩ កាលពីពេលថ្មីៗ ។ ក្រោយការរកឃើញហើយនោះ ក្រុមគ្រូពេទ្យក៏បន្តចុះធ្វើសំណាកពលរដ្ឋរស់នៅក្បែរខាងដែលពាក់ព័ន្ធ តែម្តង ។
ជាលទ្ធផលក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដលើពលរដ្ឋសរុប១១២នាក់ ស្រី៦០នាក់ គឺអវិជ្ជមានទាំងអស់ ។ យ៉ាងណាមិញទោះបីជាលទ្ធផលអវិជ្ជមានក៏ដោយ ក៏ពួកគេត្រូវបានក្រុមគ្រូពេទ្យណែនាំអោយធ្វើចត្តាឡីស័កដោយខ្លួនឯង នៅក្នុងលំនៅឋានរៀងៗខ្លួន ដើម្បីរង់ចាំលទ្ធផលសំណាកចេញពីម៉ាស៊ីនធំក្នុងរយះពេល៧២ម៉ោងម្តងទៀតដើម្បីប្រាកដប្រជាថា ពួកគេមានកើតជំងឺកូវីដ១៩ ឬក៏អត់ ។

សូមបញ្ជាក់ថា ក្រុមនិស្សិត៩នាក់ ដែលរកឃើញមានវិជ្ជមានដំបូងគេនោះ ត្រូវបានក្រុមគ្រូពេទ្យយកទៅសម្រាកព្យាបាលអស់ហើយ នៅឡើយនិស្សិត៦នាក់ផ្សេងទៀតដែលរស់នៅរួមជាមួយគ្នានោះ តម្រូវអោយធ្វើចត្តាឡីស័កក្នុងផ្ទះ ដោយមានការហ៊ុមព័ទ្ធខ្សែពីខាងក្រៅផងដែរ៕
អត្ថបទ៖ លីហេង



-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


