ព័ត៌មានអន្ដរជាតិ
Moderna បញ្ជាក់ថា វ៉ាក់សាំងខ្លួនថយចុះប្រសិទ្ធភាព ខណៈរកឃើញដូសទី៣មានប្រសិទ្ធភាពខ្លាំង
ទិន្នន័យថ្មីពីការសាកល្បងវ៉ាក់សាំងបង្ការកូវីដ-១៩ Moderna បានបង្ហាញពីប្រសិទ្ធភាពការពាររបស់ខ្លួនបានថយចុះទៅតាមពេលវេលា ដូច្នេះត្រូវការចាក់ដូសជំរុញបន្ថែម (ដូសទី៣)។ នេះបើយោងតាមក្រុមហ៊ុនបាននិយាយក្នុងសេចក្តីប្រកាសថ្មីកាលពីថ្ងៃពុធ ទី១៥ ខែកញ្ញា។
ប្រធានក្រុមហ៊ុន Moderna លោក Stephen Hoge បាននិយាយថា ៖«នេះគ្រាន់តែជាប៉ាន់ស្មានមួយ ប៉ុន្តែយើងជឿជាក់ចំណុចនេះ នៅពេលអ្នកគិតទៅដល់រដូវស្លឹកឈើជ្រុះ និងរដូវរងា ហោចណាស់ យើងរំពឹងពីផលប៉ះពាល់ដោយសារតែប្រសិទ្ធភាពការពារដែលប៉ាន់ស្មានបានធ្លាក់ចុះគឺអាចមានអ្នកឆ្លងកូវីដបន្ថែម៦០ម៉ឺននាក់»។

លោក Hoge មិនបានព្យាករថាតើចំនួនប៉ុន្មានករណីដែលនឹងឈឺធ្ងន់ធ្ងរ ប៉ុន្តែលោកនិយាយថា អ្នកឆ្លងមួយចំនួនត្រូវការចូលព្យាបាលនៅមន្ទីរពេទ្យ។
ទិន្នន័យនេះផ្ទុយពីទិន្នន័យដែលបានសិក្សាថ្មីៗជាច្រើនដែលលើកឡើងថា ប្រសិទ្ធភាពការពាររបស់វ៉ាក់សាំង Moderna នៅបានយូរជាងវ៉ាក់សាំង Pfizer និង BioNTech។ អ្នកជំនាញនិយាយថា ភាពខុសគ្នាទំនងជាបណ្តាលមកពីកម្រិតខ្ពស់ mRNA របស់វ៉ាក់សាំង Moderna និងចន្លោះពេលយូរជាងបន្តិចរវាងការចាក់ដូសទី១ និងដូសទី២។
ការសាកសល្បងគ្លីនិកសាស្ត្រដ៏ធំដំណាក់កាលទី៣បានបង្ហាញថា វ៉ាក់សាំងទាំងពីរមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺ។
ទោះបីជាយ៉ាងណា ការវិភាគកាលពីថ្ងៃពុធបង្ហាញថា អត្រាខ្ពស់នៃការឆ្លងកូវីដក្នុងចំណោមអ្នកចាក់វ៉ាក់សាំងរួចក្នុងពេលប្រហែល១៣ខែមុន ប្រៀបធៀបនឹងអ្នកចាក់វ៉ាក់សាំងប្រហែលជា៨ខែមុន។ រយៈពេលការសិក្សាគឺចាប់ពីខែកក្កដា និងសីហា ដែលជាពេលវីរុសបំប្លែងខ្លួនឆ្លងកាច Delta វាយលុកខ្លាំង។
ក្រុមហ៊ុន Moderna កាលពីថ្ងៃទី១ ខែកញ្ញាបានដាក់ឯកសារទៅរដ្ឋបាលចំណីអាហារ និងឱសថ (FDA) អាមេរិកដើម្បីស្នើសុំការអនុញ្ញាតសម្រាប់ការចាក់ដូសទី៣។ បង្ហាញពីការវិភាគរបស់ FDA ពីឯកសារដូសទី៣របស់ Pfizer បានបញ្ចេញកាលពីព្រឹកថ្ងៃពុធបានលើកឡើងថា បញ្ហាសំខាន់ដែលទីភ្នាក់ងារនឹងពិចារណាគឺថាតើប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងថយចុះឬយ៉ាងណា។
លោក Hoge បាននិយាយថា ទិន្នន័យពីការសិក្សាចាក់ដូសទី៣បង្ហាញថា វ៉ាក់សាំងអាចបង្កើនអង់ទីគ័រកាន់តែមានកម្រិតខ្ពស់ជាងដូសទី២។
លោកថា ៖«យើងជឿថា នេះនឹងកាត់បន្ថយករណីឆ្លងកូវីដ។ យើងក៏ជឿថា ដូសទី៣នៃវ៉ាក់សាំង mRNA-1273 មានឱកាសនៃការពង្រីកភាពស៊ាំកាន់តែខ្លាំងរហូតដល់ឆ្នាំក្រោយ នៅពេលយើងព្យាយាមបញ្ចប់វិបត្តិកូវីដ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


