ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចុះត្រួតពិនិត្យ និងណែនាំពលរដ្ឋនៅ “តំបន់ក្រហម” ឲ្យបង្កើនការប្រុងប្រយ័ត្ន
លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប តំណាងលោក ទៀ សីហា អភិបាលខេត្ត នៅរសៀលថ្ងៃទី១៧ ខែកញ្ញា បានដឹកនាំក្រុមការងារ ដើមី្បចុះត្រួតពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋ ដែលរស់តំបន់ចុងឃ្នៀសត្រង់ចំណុចផែត្រី នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ ជាបន្តបន្ទាប់។
ក្នុងឱកាសនោះលោក ង៉ាន់ ភិរុណ បានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ហើយអ្វីដែលសំខាន់នោះ ត្រូវនៅក្នុងផ្ទះ បើមិនចាំបាច់ កុំចេញក្រៅ និងដាច់ខាតត្រូវតែពាក់ម៉ាស់ រក្សាគម្លាត លាងដៃ និង អាល់កុល ឬជែលឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ដើម្បីកាត់ផ្ដាច់នូវការចម្លងជំងឺកូវីដ-១៩ បានឆាប់រហ័ស។
រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រ សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ និងភូមិតាវៀន សង្កាត់សាលាកំរើក ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេលមួយសប្ដាហ៍ គិតចាប់ពីវេលាម៉ោង១៣:០០ នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី។
លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានឲ្យដឹងទៀតថា រដ្ឋបាលខេត្តបានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ និងអ្នកចម្លងថ្មីជាច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ហើយភាគច្រើនកើតចេញ ពីការមិនគោរពនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តជាដើម។
រដ្ឋបាលខេត្ត មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ហើយការដាក់ជាតំបន់ក្រហមនៅក្នុងក្រុងសៀមរាបនេះ ដោយមូលហេតុថា មានប្រជាពលរដ្ឋមួយចំនួន មិនបានសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររសប់ខ្លួន ដែលជាហេតុនាំមេរោគចម្លង បន្តទៅដល់អ្នកដទៃ ក្នុងសហគម។ ដូច្នេះសូមប្រជាពលរដ្ឋ មេត្តាចូលរួមអនុវត្តតាមវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង ការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចរដ្ឋបាលខេត្ត ដែលបានដាក់ចេញនាពេលកន្លងមក៕
អត្ថបទ៖ គឿន វេត





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ