Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំតាលីបង់ ស្វែងរកជំនួយបរទេសសម្រាប់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន

បានផុស

នៅ

មេដឹកនាំតាលីបង់ បានជំរុញឲ្យមានសកម្មភាពនិងជំនួយពីសហគមន៍អន្តរជាតិ រួមទាំងទីភ្នាក់ងារម្ចាស់ជំនួយផងដែរ ដើម្បីជួយជនភៀសខ្លួនអាហ្វហ្គានីស្ថាន មុនរដូវរងាចូលមកដល់។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមជំនួយបានព្រមានថា អាហ្វហ្គានីស្ថាន កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ប្រសិនបើជំនួយនិងធនធានមិនត្រូវបានបញ្ជូនមកប្រទេសនេះទេនោះ។

យោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ភាពក្រីក្រអាចកើនឡើងដល់៩៧ភាគរយ នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ ដោយសារគ្រោះទុរ្ភិក្សនិងគ្រោះរាំងស្ងួត បង្ខំឲ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទៅទីក្រុងនានា ដើម្បីស្វែងរកកន្លែងជ្រកកោន។

ក្នុងបទសម្ភាសន៍ជាមួយ Al Jazeera, រដ្ឋមន្ត្រីទទួលបន្ទុកជនភៀសខ្លួនតាលីបង់ លោក Khalil-ur-Rahman Haqqani បាននិយាយថា ខណៈមនុស្សរាប់ពាន់នាក់បានផ្លាស់ប្តូរទីលំនៅ បច្ចុប្បន្នមានសន្តិភាពនៅអាហ្វហ្គានីស្ថាន ហើយមនុស្សគ្រប់គ្នាអាចត្រឡប់មកផ្ទះវិញបាន។

លោក Haqqani បានប្រាប់ Al Jazeera ថា “មនុស្សប្រមាណ២០,០០០នាក់ កំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុល ក្រោយចាកចេញពីជ្រលងភ្នំ Panjshir។ អាទិភាពគឺទីក្រុងកាប៊ុល ព្រោះវាជាទីក្រុងដែលមានប្រជាជនច្រើនជាងគេនិងមានចំនួនជនភៀសខ្លួនច្រើនបំផុត”។

លោក Haqqani បានបន្ថែមថា ប្រជាជននឹងត្រូវបានផ្តល់ជំនួយ ដើម្បីត្រឡប់មកវិញ ហើយជួយសាងសង់ផ្ទះរបស់ពួកគេឡើងវិញ ប្រសិនបើមានការខូចខាត។

កាលពីថ្ងៃសុក្រ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi បានអំពាវនាវឲ្យប្រទេសនានា ចូលរួមជាមួយក្រុមតាលីបង់ បើមិនដូច្នោះទេនឹងជួបប្រទះវិបត្តិមនុស្សធម៌។

ថ្លែងនៅក្នុងរដ្ឋធានី ឥស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន លោក Grandi បាននិយាយថា សហគមន៍អន្តរជាតិមិនត្រឹមតែផ្តល់ជំនួយដល់ប្រទេសក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រដ្ឋាភិបាល ក្រុង កាប៊ុល អនុញ្ញាត ឲ្យ ស្ត្រី ធ្វើ ការ បាន គឺ លាង សម្អាតបន្ទប់ទឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១២ នាទីutes មុន

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនចៅសង្កាត់​រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសារធារណៈ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ២២ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១៤ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម