ព័ត៌មានជាតិ
ទឹកស្ទឹងមង្គលបូរី ហក់ឡើងខ្លាំង អាជ្ញាធរប្រកាស ឱ្យពលរដ្ឋត្រៀមស្បៀង
រដ្ឋបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្ដោយដងស្ទឹងនៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង និងអាចបង្កជាផលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។

អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងមង្គលបូរី ត្រូវអនុវត្តវិធានការ ត្រៀមស្បៀង និងថ្នាំសង្កូវ សម្រាប់ទុកបម្រុង ត្រៀមមធ្យោបាយដឹកជញ្ជូន សម្រាប់ទុកជម្លៀងនៅពេលទឹកជំនន់មកដល់ ហើយត្រូវបិទប្រព័ន្ធអគ្គិសនី និងប្រុងប្រយ័ត្នសត្វអសិរពិសផ្សេងៗ។



-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


