ព័ត៌មានជាតិ
អគ្គិភ័យឆេះផ្ទះមួយខ្នងបណ្ដាលឱ្យលោកតាវ័យ៧៣ឆ្នាំម្នាក់ស្លាប់នៅក្នុងបន្ទប់
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកចុះអន្តរាគមន៍ភ្លាមៗ និងធ្វើឱ្យលោកតាចាស់ជរាម្នាក់ស្លាប់ក្នុងបន្ទប់។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៥៩E២zផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលវង ផ្ទះដែលរងការឆាប់ឆេះខាងលើទំហំ ៤ម៉ែត្រx ១២ម៉ែត្រ ខូចខាតសម្ភារៈទាំងស្រុង និងបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ភេទប្រុសអាយុប្រហែល៧៣ឆ្នាំមុខរបរនៅផ្ទះពុំស្គាល់អត្តញ្ញាណនោះទេ។
សមត្ថកិច្ចបានបន្តទៀតថា ករណីនេះបានប្រើរថយន្តពន្លត់អគ្គិភ័យផ្សារទំនើបអូឡាំព្យាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨ម៉ែត្រគូប។ រថយន្តស្នងការរាជធានីភ្នំពេញ៣គ្រឿង ១២ម៉ែត្រគូបក្នុងការពន្លត់ទប់ស្កាត់មិនឱ្យរាលដាលដល់ផ្ទះអ្នកដទៃ។

លោកនាយប៉ុស្តិ៍វាលវង់បានឲ្យដឹងថា ចំពោះអគ្គិភ័យខាងលើនេះនៅពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ដែលបណ្ដាលឲ្យមានករណីនេះកើតឡើងនៅឡើយនោះទេ ។
សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងស្វែងរកអត្តសញ្ញាណនៃជនរងគ្រោះ ដើម្បីស្វែងរកសាច់ញាតិនិងប្រគល់សពជូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនិងសាសនា៕
អត្ថបទ៖ សុខា


-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


