ព័ត៌មានជាតិ
បិទខ្ទប់វត្តចំពុះក្អែក ក្រោយយកសំណាកព្រះសង្ឃ និងអ្នកពាក់ព័ន្ធ ៤១១ អង្គនាក់ វិជ្ជមាន ៤៦ អង្គ និងពុទ្ធបរិស័ទ ៣ នាក់
យ៉ាងហោចណាស់ព្រះសង្ឃ គង់ក្នុងវត្តចំពុះក្អែក និងពុទ្ធបរិស័ទ ៤១១ អង្គនាក់ ត្រូវបានយកសំណាក នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញានេះ ក្នុងនោះរកឃើញព្រះសង្ឃ ៤៦ អង្គ និងពុទ្ធបរិស័ទ ៣ នាក់វិជ្ជមានជំងឺកូវីដ១៩។

អាជ្ញាធរបានសម្រេចបិទខ្ទប់វត្តចំពុះក្អែកជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនោះទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅកាន់គណៈសង្ឃ ត្រួតពិនិត្យបន្ទាន់ គិតគូទៅលើវិធានការ ដែលរៀបចំដោយក្រសួងសុខាភិបាល ឬអាចឈានទៅរកការផ្អាកការរៀបចំពិធីកាន់បិណ្ឌ ឬរកវិធីផ្សេងដើម្បីទប់ស្កាត់ការឆ្លងរាលដាល ខណៈសម្ដេចព្រួយបារម្ភពីការឆ្លងកាន់តែច្រើន បន្ទាប់ពីចប់ពិធីភ្ជុំបិណ្ឌ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


