ព័ត៌មានអន្ដរជាតិ
តុលាការឥណ្ឌា បញ្ជាឲ្យបុរសម្នាក់ បោកអ៊ុតខោអាវស្រី ២ពាន់នាក់ រយៈពេល កន្លះឆ្នាំ ករណីប៉ុនប៉ងរំលោភ
បុរសម្នាក់ដែលរងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រូវបានបង្គាប់ឲ្យបោកគក់និងអ៊ុតខោអាវស្ត្រីចំនួន ២,០០០ នាក់នៅក្នុងភូមិរបស់គាត់ រយៈពេល ៦ ខែ ជាលក្ខខណ្ឌនៅក្រៅឃុំ។
លោក Lalan Kumar អាយុ២០ឆ្នាំ ត្រូវតែទិញសាប៊ូបោកខោអាវនិងរបស់របរត្រូវការផ្សេងទៀតដោយខ្លួនឯង ដើម្បីបោកអ៊ុតដោយឥតគិតថ្លៃរយៈពេល ៦ ខែដល់ស្ត្រីជនជាតិ Majhor នៅក្នុងរដ្ឋ Bihar តាមសេចក្តីសម្រេចកាលពីថ្ងៃពុធ។
![A man accused of attempted rape has been ordered to wash and iron the clothes of all 2,000 women in his village for six months as a bail condition [Stock image]](https://i.dailymail.co.uk/1s/2021/09/23/12/48285995-10020703-image-a-10_1632395025737.jpg)
មន្រ្តីប៉ូលិសប្រចាំស្រុក Madhubani នៃរដ្ឋ Bihar បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក Kumar ត្រូវបានចាប់ខ្លួនកាលពីខែមេសា ដោយចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។
គាត់ក៏ត្រូវតម្រូវឲ្យបង់ប្រាក់ធានាផងដែរ ហើយគ្មានកាលបរិច្ឆេទត្រូវបានកំណត់សម្រាប់ការជំនុំជម្រះក្តីរបស់គាត់ទេ។
លោកស្រី Nasima Khatoon ប្រធានក្រុមប្រឹក្សាភូមិបានអះអាងថា ស្ត្រីទាំងអស់នៅក្នុងភូមិពិតជាពេញចិត្តចំពោះ សេចក្តីសម្រេចរបស់តុលាការ។
![Women in the village said the order had already made a positive impact by making crime against women a subject of discussion in their community [Stock image]](https://i.dailymail.co.uk/1s/2021/09/23/12/48285997-10020703-image-a-11_1632395031381.jpg)
ស្ត្រីនៅក្នុងភូមិបាននិយាយថា បទបញ្ជានេះបានជះឥទ្ធិពលវិជ្ជមានរួចទៅហើយ ដោយធ្វើឲ្យឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រី ក្លាយជាប្រធានបទនៃការពិភាក្សានៅក្នុងសហគមន៍របស់ពួកគេ។
គួរបញ្ជាក់ថា ច្បាប់រំលោភសេពសន្ថវៈរបស់ឥណ្ឌា ត្រូវបានរៀបចំឡើងវិញបន្ទាប់ពីហេតុការណ៍ឆ្នាំ ២០១២ នៅទីក្រុងញូវដែលី ប៉ុន្តែចំនួនបទល្មើសនៅតែខ្ពស់ដដែល ដោយមានករណីរំលោភជាង ២៨,០០០ ករណីត្រូវបានរាយការណ៍ក្នុងឆ្នាំ ២០២០។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដ ទំនងជាខ្ពស់ជាងនេះ ឆ្ងាយណាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ករណីកក្រើកប្រទេសឥណ្ឌាជាថ្មី! ក្មេងស្រីអាយុ ១៥ឆ្នាំ ត្រូវបុរស ៣៣នាក់ចាប់រំលោភ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


