ព័ត៌មានជាតិ
ខណ្ឌដូនពេញ សំំបូរសំណង់អាណានិគមបារាំង ភាគច្រើនស្ថិតក្នុងដៃឯកជនគ្រប់គ្រង
ខណ្ឌដូនពេញ មានសំណង់អគារចាស់ៗរបស់បារាំងច្រើនស្អេកស្កេះ ដែលត្រូវបានសាងសង់ឡើងក្នុងរយៈពេលដែលប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងជិត ១០០ ឆ្នាំ។
លោកជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានឲ្យដឹងថា ខណ្ឌដូនពេញចាត់ទុកជាតំបន់បេតិកភណ្ឌដោយសារមានសំណង់ចាស់ៗជាអគាររដ្ឋបាល លំនៅដ្ឋាន ទីកន្លែងសាធាណៈ យ៉ាងច្រើនដែលសាងសង់នាសម័យអាណានិគមបារាំង។ សំណង់ទាំងនោះរចនាជាស្ថាបត្យកម្មបែបទំនើប និងបែបខ្មែរ។

សំណង់គួរឱ្យចាប់អារម្មណ៍មានដូចជាសំណង់សារមន្ទីរជាតិ ដែលបានកសាងនៅឆ្នាំ១៩១៧ តាមរចនាបថខ្មែរ។ ក្រៅពីនោះមានសំណង់បែបបារាំងដូចជាផ្សារធំថ្មី រាជាយស្ម័យយាន រួមទាំងសំណង់មានអាយុកាលមួយសតវត្សរ៍ជាអគាររដ្ឋបាល អគារស្នាក់នៅរបស់មន្ត្រីរាជការ ដែលជាមរតកសម្បត្តិបេតិកភណ្ឌជាតិ។
បើតាមមន្រ្តីមន្ទីរវប្បធម៌ សំណង់ទាំងនេះបច្ចុប្បន្នគ្រប់គ្រងដោយឯកជនផុតពីដៃរបស់អាជ្ញាធរ។ កន្លងទៅខាងមន្រ្តីក៏ធ្លាប់ចុះពិនិត្យ តែមន្រ្តីគ្មានសិទ្ធិប៉ះពាល់នោះទេ ពីព្រោះជាកម្មសិទ្ធិរបស់ឯកជន មានតែស្នើឲ្យនាំគ្នាជួយថែរក្សាតែប៉ុណ្ណោះ។

“ពេលមន្រ្តីចុះពិនិត្យនៅពេលមានការសាងសង់អី ពូកគាត់សួរថាបើមិនឲ្យជួសជុលឬសាងសង់ថ្មី ពេលមានបញ្ហាបាក់រលំណាគេទទួលខុសត្រូវ អីចឹងទេវាពិបាកក្នុងការហាមឃាត់ដោយសារជាសិទ្ធិសម្រេចរបស់ម្ចាស់សំណង់”។
បច្ចុប្បន្ននេះ គេមិនមានឯកសារជាក់លាក់តើមានសំណង់អគារសល់ពីសម័យអាណានិគមបារាំងប៉ុន្មាននៅរាជធានីភ្នំពេញ។ ប៉ុន្តែនៅខណ្ឌដូនពេញសំណង់បុរាណសម័យបារាំងសល់ច្រើនជាងគេជាក់ស្តែងនៅម្តុំផ្សារចាស់ និងផ្សារកណ្តាល។ យ៉ាងណាសំណង់ខ្លះចាស់ទ្រុឌទ្រោម មានការជួសជុលស្ទើរបាត់រូបរាងដើម ហើយខ្លះក៏មានការវៃចោលសាងសង់ថ្មីតែម្តង។
លោកជុំ វុឌ្ឍី បានបន្តថា ក្រៅពីសំណង់អគារសម័យអាណានិគមបារាំងជាបេតិកភណ្ឌជាតិ នៅរាជធានីភ្នំពេញមិនមានសំណង់ប្រាសាទបុរាណនៅសល់រូបរាងនោះទេ។ លោកបានលើកប្រាសាទបុរាណមួយនៅវត្តឧណ្ណាលោម នៅសល់តួបន្តិចបន្តួចលែងមានរូបរាងជាប្រាសាទ ហើយក៏មានការសាងសង់ចេតិយថ្មីស្ទើរតែមើលមិនស្គាល់។ ក្រៅពីនេះមានសំណង់ប្រាសាទមួយចំនួនទៀត ដែលបាក់បែកនៅសល់តែស្លាកស្នាមខ្លះៗ ជាតឹកតាងសំណង់ប្រាសាទពីដើម។
រាជធានីមានសំណង់ជាព្រះវិហារ កុដ្ឋិ និងចេតិយបុរាណដែលមានអាយុកាលរាប់សតវត្សមួយចំនួន ហើយកន្លងទៅនេះក្រុមអ្នកបុរាណវិទ្យា ក៏បានរកឃើញឡកុលាលភាជន៍នៅជើងឯក តាមរយៈការធ្វើកំណាយផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


