ព័ត៌មានអន្ដរជាតិ
ក្រុមគ្រឿងញៀន អុកឡុកក្នុងពន្ធនាគារ អេក្វាទ័រ ស្លាប់មនុស្សជាង ១០០នាក់
មនុស្សជាង ១០០ នាក់ឥឡូវនេះ ត្រូវបានគេដឹងថា ស្លាប់ក្នុងការប្រយុទ្ធគ្នារវាងក្រុមអន្ធពាលជាគូប្រជែង នៅពន្ធនាគារប្រទេសអេក្វាទ័រ ដែលបានធ្វើឲ្យវាក្លាយជាអំពើហិង្សាក្នុងពន្ធនាគារអាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។
អ្នកទោសយ៉ាងតិច ៥ នាក់ត្រូវបានកាត់ក្បាល ក្នុងការប្រយុទ្ធកាលពីថ្ងៃអង្គារនៅទីក្រុង Guayaquil ខណៈអ្នកផ្សេងទៀតត្រូវបានបាញ់សម្លាប់។

មេបញ្ជាការប៉ូលិស លោក Fausto Buenaño និយាយថា អ្នកទោសក៏បានគប់គ្រាប់បែកផងដែរ។
ហេតុការណ៍នេះ បានប្រើប្រាស់មន្ត្រីប៉ូលិសរហូតដល់ទៅ ៤០០ នាក់ ដើម្បីគ្រប់គ្រងពន្ធនាគារឡើងវិញ។ វាជាពន្ធនាគារ ដាក់អ្នកទោសដែលជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀនទូទាំងពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការបះបោរនេះ ត្រូវបានបញ្ជាដោយក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកដ៏មានឥទ្ធិពល ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការនៅក្នុងប្រទេស អេក្វាទ័រ។
នាយកសេវាកម្មពន្ធនាគាររបស់អេក្វាទ័រ លោក Bolivar Garzon បានប្រាប់វិទ្យុក្នុងស្រុកថា ស្ថានភាពគឺគួរឲ្យភ័យខ្លាចខ្លាំងណាស់។

គួរបញ្ជាក់ថា វាគឺជាហេតុការណ៍ចុងក្រោយបង្អស់នៅក្នុងឧបទ្ទវហេតុដ៏សាហាវ ពាក់ព័ន្ធនឹងសមាជិកក្រុមអន្ធពាលដែល ប្រយុទ្ធដើម្បីគ្រប់គ្រងពន្ធនាគារ។
កាលពីខែកុម្ភៈ អ្នកទោសចំនួន៧៩នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាស្រដៀងគ្នានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ហែកគុកនៅ ហ្វីលីពីន ប៉ូលិសបាញ់សម្លាប់អ្នកទោសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


