ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មហិង្សាទូទាំងប្រទេសអេក្វាឌ័រ ដោយសារតម្លៃប្រេងកើនឡើង
ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប៉ះទង្គិចជាមួយប៉ូលិសក្នុងរដ្ឋធានីនៃប្រទេសអេក្វាឌ័រ ខណៈដែលកំហឹងកាន់តែខ្លាំងឡើងចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតី Daniel Noboa ក្នុងការបញ្ចប់ការឧបត្ថម្ភធនប្រេងឥន្ធនៈ ដោយធ្វើឲ្យតម្លៃប្រេងម៉ាស៊ូតឡើងពី ១.៨០ ដុល្លារដល់ ២.៨០ ដុល្លារក្នុងមួយ Gallon (៤.៥៥ លីត្រ)។

បាតុកម្មបានផ្ទុះឡើងទូទាំងប្រទេសដឹកនាំដោយក្រុមជនជាតិដើមភាគតិច និងបានអូសបន្លាយរយៈពេលបីសប្តាហ៍មកហើយ។ បាតុកម្មនេះបានប្រែក្លាយទៅជាហិង្សា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស និងជាង១០០នាក់ត្រូវបានចាប់ខ្លួន។ ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករក្នុងទីក្រុង Quito ខណៈដែលប្រធានាធិបតី Noboa បានដាក់រដ្ឋក្នុងភាពអាសន្នក្នុងខេត្តចំនួន ១០។
បើតាមប្រធានាធិបតី Daniel Noboa និយាយថា ការកាត់បន្ថយការឧបត្ថម្ភធនប្រេងឥន្ធនៈគឺចាំបាច់ដើម្បីជួយរដ្ឋាភិបាលសន្សំប្រាក់ចំនួន ១.១ ពាន់លានដុល្លារ និងបញ្ឈប់ប្រជាជនពីការរត់ពន្ធឥន្ធនៈថោកទៅកាន់ប្រទេសជិតខាងដូចជាកូឡុំប៊ី និងប៉េរូ។

ទោះយ៉ាងណាក៏ដោយ មនុស្សជាច្រើន ជាពិសេសកសិករ អ្នកបើកបរ និងគ្រួសារក្រីក្រ និយាយថា ការសម្រេចចិត្តនេះបានធ្វើឱ្យជីវភាពរស់នៅកាន់តែលំបាក ដោយសារឥន្ធនៈឥឡូវនេះមានតម្លៃថ្លៃជាងមុន។ តម្លៃប្រេងឥន្ធនៈខ្ពស់ បង្កើនថ្លៃដឹកជញ្ជូន អាហារ និងទំនិញប្រចាំថ្ងៃ ដែលដាក់សម្ពាធបន្ថែមលើអ្នកដែលមានការលំបាកផ្នែកហិរញ្ញវត្ថុរួចហើយ។
ទោះបីជាលោកប្រធានាធិបតី Noboa បានផ្តល់ប្រាក់លើកទឹកចិត្តតិចតួចដល់ក្រុមមនុស្សមួយចំនួនក៏ដោយ លោកបានបដិសេធមិនជួប ឬពិភាក្សាជាមួយមេដឹកនាំជនជាតិដើមភាគតិចដែលកំពុងដឹកនាំការតវ៉ានោះទេ។ បញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានការខឹងសម្បារ និងធ្វើឲ្យការតវ៉ា និងចលាចលសាធារណៈកាន់តែរីកធំឡើងនៅទូទាំងប្រទេស៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


