ព័ត៌មានជាតិ
នគរបាលខណ្ឌដូនពេញឃាត់ម៉ូតូបំពាក់ស៊ីម៉ាំងខុសបច្ចេកទេស១១គ្រឿងយកមករក្សាទុក
ម៉ូតូបំពាក់បំពង់ស៊ីម៉ាំងបំពងសម្លេងខុសបច្ចេកទេសចំនួន១១គ្រឿងត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញចាប់ឃាត់ទាំងមនុស្ស និងម៉ូតូមកធ្វើកិច្ចសន្យារក្សាទុកបណ្តោះអាសន្នសិន។
ប្រតិបត្តិការចាប់ម៉ូតូបំពង់ស៊ីមាំងបំពងសម្លេងនាំរំខានគេឯងនោះធ្វើឡើងនៅវេលាម៉ោង១៩យប់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២១។

មន្ត្រីអនុវត្តតាមគោលការណ៍របស់នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងខណ្ឌ-ប៉ុស្តិ៍ សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ម៉ូតូបំពងសម្លេងស៊ីម៉ាំងប្រែនបានចំនួន១១គ្រឿង(ក្នុងនោះម៉ូតូធំចំនួន០៨គ្រឿង និងម៉ូតូតូចចំនួន០៣គ្រឿង) នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ ក្បែរកន្លែងវាយកូនហ្គោល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដោយឃាត់ទាំងអ្នកបើកបរមកធ្វើកំណត់ហេតុជាឯកសារដើម្បីរក្សាទុកម៉ូតូទាំងនោះបណ្តោះអាសន្នរង់ចាំបញ្ជាដោយស្រាយបន្តទៀត។

ចំពោះមុខកម្លាំងអធិការដ្ឋាន-ប៉ុស្តិ៍ បន្តសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ដើម្បីបន្តអនុវត្តក្នុងការបង្ក្រាបម៉ូតូដែលបំពាក់បំពង់ស៊ីមាំងខុសបច្ចេកទេសបន្តទៀត៕
អត្ថបទ៖ រស្មី





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


