សុខភាព
បកស្រាយមូលហេតុអ្នកខ្លះហូបដំបងយក្សហើយពុល ឯអ្នកខ្លះគ្មានបញ្ហាអ្វីសោះ
ពូជដំបងយក្ស ប្រភេទសំប៉ែត ឬគេតែងហៅ ប្រទាលបាតដៃ កំពុងមានការជជែកគ្នាពេញបណ្ដាញសង្គមអំពីគុណប្រយោជន៍ និងផលប៉ះពាល់របស់វា។

អ្នកខ្លះថា ការហូបប្រទាលបាតដៃ មិនត្រឹមតែផ្ដល់រសជាតិឆ្ងាញ់ ថែមទាំងជំនួយសុខភាព ខណៈអ្នកខ្លះថាជារឿងមិនពិត ព្រោះរុក្ខជាតិប្រភេទនេះអាចបង្កឱ្យពុលបាន។
ជាក់ស្ដែងថ្មីៗនេះ តារាកំប្លែង អ្នកនាង ខ្ញុង បានបង្ហោះសារលើគណនីបណ្ដាញសង្គមផ្ទាល់ថា ខ្លួនបានពុល ក្អួតខ្លាំង ក្រោយទទួលទានដំបងយក្ស ឬប្រទាលបាតដៃ។
ហេតុអ្វីបានជាមានអ្នកខ្លះហូបហើយពុល ចំណែកអ្នកខ្លះបែរជាពុំមានបញ្ហាអីទៅវិញ?

ពាក់ព័ន្ធករណីនេះ ប្រភពពី Hello គ្រូពេទ្យ បានដកស្រង់សម្ដីឯកទេសជំងឺទូទៅ ថា ដំបងយក្សអាចហូបបាន អាស្រ័យលើពូជរបស់វា។ ដូច្នេះមុននឹងជ្រើសរើសពិសារដើមដំបងយក្ស គួរមើលពូជវាជាមុន ប្រយ័ត្នញ៉ាំខុស ព្រោះដើមដំបងយក្សខ្លះគេយកទៅតែសម្រាប់ធ្វើជាថ្នាំសម្លាប់សត្វល្អិត និងខ្លះទៀតគេយកទៅផលិតធ្វើជាប្រេងឥន្ធនៈ។
ចំណែកករណីដែលអ្នកខ្លះហូបហើយពុល ទៅជាក្អួត រមាស់បំពង់ក ឬរាករូស អាចមកពីគាត់ហូបពូជខុស ពោលគឺពូជដែលគេទុកប្រើសម្រាប់តែផលិតឱសថ មិនមែនសម្រាប់ហូបនោះទេ។ នេះបើតាមប្រភពពី NBC បានចុះផ្សាយ។

ប្រភពដដែលបន្តថា នៅប្រទេសមិកស៊ិក ប្រទាលបាតដៃ គេដាំវាជាចម្ការ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជានាំចេញក្រៅប្រទេស។ ប្រទាលនេះពេញនិយម អាចច្នៃហូបបានជាច្រើនមុខផ្សេងៗគ្នា។ វាមិនត្រឹមតែហូបឆៅប៉ុណ្ណោះទេ នៅអាចធ្វើជាបន្លែ ស៊ុប សាឡាត់ ប្រឡាក់គ្រឿងអាំងបែបប៊ីប៊ីឃ្យូ បំពង យកសាច់ទៅធ្វើការ៉េម ភេសជ្ជៈ ចាហួយ និងប្រភេទអាហារសម្រន់ផ្សេងទៀត។
ដោយឡែក ទាក់ទិនដែលមនុស្សមួយចំនួនហូបហើយ មានអាការមិនស្រួលខ្លួន អាចមកពីគាត់ចាញ់ចំណី (ប្រតិកម្ម) ដូចអ្នកខ្លះប្រតិកម្មអាឡ័កស៊ី ជាមួយគ្រឿងសមុទ្រអ៊ីចឹងដែរ។

ការទទួលទានដំបងយក្ស ឬប្រទាលបាតដៃ ពុំមានបង្កបញ្ហាអ្វីទេ ប្រសិនបើហូបក្នុងបរិមាណសមល្មម ត្រូវក្បួន ហើយមិនខុសពូជរបស់វា។
ប្រសិនបើអ្នកបានដឹងច្បាស់ថា ដើមដំបងយក្សជាពូជអាចញ៉ាំបាន វាគ្មានគ្រោះថ្នាក់ដល់សុខភាពនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តើប្រទាលដែលកំពុងល្បីមានចំណុចពិសេសអ្វីខ្លះ បានជាគេនិយមយ៉ាងនេះ?
ចុចអាន៖ ពេទ្យបញ្ជាក់ច្បាស់ៗ ដើមដំបងយក្សអាចហូបបាន ប៉ុន្តែត្រូវប្រយ័ត្នពូជ ព្រោះ…
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


