ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បើកទ្វារទទួលភ្ញៀវទេសចរវិញ ក្រោយបិទប្រទេសជាង ១ឆ្នាំ
ប្រទេសឥណ្ឌា នឹងបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញ ចាប់ពីថ្ងៃទី ១៥ ខែតុលាទៅ បន្ទាប់ពីបិទប្រទេសអស់រយៈពេលជាងមួយឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីរដ្ឋាភិបាលទីក្រុង ញូវដែលី កាលពីថ្ងៃព្រហស្បតិ៍ទី ៧ខែតុលា។

ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីពិចារណាលើវិធានការផ្សេងៗ ក្រសួងមហាផ្ទៃបានសម្រេចចិត្ត ចាប់ផ្តើមផ្តល់ទិដ្ឋាការទេសចរណ៍ថ្មី សម្រាប់ជនបរទេសដែលមកប្រទេសឥណ្ឌា តាមរយៈជើងហោះហើរ ដែលមានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែតុលាទៅ”។
ប្រទេសឥណ្ឌាបានផ្អាកទិដ្ឋាការទាំងអស់សម្រាប់ជនបរទេស ក្នុងខែមីនាឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាតផ្ទុះឡើង ខណៈរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបិទប្រទេសយ៉ាងតឹងរ៉ឹង។
កាលនោះ ការរឹតត្បិតលើជនបរទេសមួយចំនួន ដូចជាអ្នកការទូតនិងពាណិជ្ជករត្រូវបានលើកលែង ប៉ុន្តែភ្ញៀវទេសចរត្រូវបានរារាំង។

កាលពីដើមឆ្នាំនេះ ប្រទេសឥណ្ឌាបានរងការវាយប្រហារដោយរលកនៃការឆ្លងមេរោគកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ ដោយមានការឆ្លងប្រមាណ ៤០០,០០០ ករណីនិងស្លាប់ ៤,០០០ នាក់ជារៀងរាល់ថ្ងៃ។
ប៉ុន្តែចាប់តាំងពីពេលនោះមក ករណីនៅក្នុងប្រទេសដែលមានប្រជាជន ១.៣ ពាន់លាននាក់មួយនេះ បានថយចុះយ៉ាងខ្លាំងមកត្រឹមមានការឆ្លងប្រចាំថ្ងៃប្រហែល ២០,០០០ នាក់និងការស្លាប់ពី ២០០ ទៅ ៣០០ នាក់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌា ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងលើ មនុស្សចាស់ និងអ្នកឈឺធ្ងន់ ដល់ផ្ទះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


