ព័ត៌មានជាតិ
នេះតម្លៃទន្សាយលក់ចេញ តាមតូចតាមធំ អតិថិជនមករកទិញដល់ផ្ទះ
អ្នកចិញ្ចឹមទន្សាយក្នុងស្រុក មានចំនួនតិចតួចបំផុតហើយក៏ពុំមានអ្នកធ្វើអាជីវកម្មធំដុំនោះដែរ ដោយសារតែអ្នកចិញ្ចឹមទន្សាយមានជាលក្ខណៈគ្រួសារនៅតាមផ្ទះ គ្រាន់តែដោះស្រាយជីវភាពគ្រួសារប៉ុណ្ណោះ។
អ្នកចិញ្ចឹមម្នាក់ឈ្មោះស្រីអូន ជាអ្នកប្រកបរបរចិញ្ចឹមសត្វចម្រុះគ្រប់ប្រភេទក្នុងខេត្តកំពតបានឲ្យដឹងថា ការចិញ្ចឹមទន្សាយតែ៣ខែប៉ុណ្ណោះ ទន្សាយឆាប់ធំធាត់អាចបញ្ចេញលក់បាន។

ចំណីរបស់សត្វទន្សាយងាយស្រួលរកជាបន្លែចម្រុះ ដែលកាត់ចោលដូចជា ត្រកួន ចេកជាដើម។ ការចិញ្ចឹមមេទន្សាយមួយក្បាល អាចបង្កើតកូនឆាប់រហ័សតែក្នុងរយៈពេល១ខែ បានកូនម្តងចំនួន៧ក្បាល ហើយអាចបញ្ចេញលក់ដោយកូនតូចមួយក្បាលលក់ចេញបានតម្លៃ ៤ម៉ឺនរៀល។
ចំពោះទន្សាយធំ តម្លៃចាប់ពី ៦ម៉ឺនទៅ១០ម៉ឺនរៀល។ ក្នុងនោះបើតាមម្ចាស់ចិញ្ចឹមសត្វទន្សាយរូបនេះ ទន្សាយមិនពិបាកទៅលក់នៅតាមទីផ្សារនោះទេពោល គឺមានអតិថិជនមកទិញរហូតដល់ផ្ទះតែម្តង។

អាជីវកម្មលើការចិញ្ចឹមទន្សាយនេះជាបទពិសោធន៍ដំបូងបើតាមស្រ្តីរូបនេះ។ ការចិញ្ចឹមទន្សាយនេះពុំមានហានិភ័យអ្វីឡើយ ដោយទទួលបានផលចំណេញទាំងថវិកានិងពេលវេលាឆាប់រហ័សតែក្នុងរយៈពេលតែ៣ខែ។ ដោយឡែកអតិថិជនដែលនិយមចូលចិត្តចិញ្ចឹមទន្សាយ ភាគច្រើនមកជាវយកទៅចិញ្ចឹមមានតាមបណ្តាខេត្តមួយចំនួននិងមកពីរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះអ្នកដែលនិយមចូលចិត្តចិញ្ចឹមទន្សាយគឺគ្រាន់តែទុកលម្អគេហដ្ឋានតែប៉ុណ្ណោះ៕
អត្ថបទ៖ កញ្ញា វ៉ាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


